ភ្នំពេញ: យោងទៅតាមសេចក្តីសម្រេចលេខ ០១២.សហវ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ សម្រាប់ជុំទី៥ បានសម្រចដាក់ចេញនូវគោលការណ៍ដែលមានចែងនៅក្នុងប្រការចំនួន ៣ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រការ១: កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ សម្រាប់ជុំទី៥ ដែលមានរយ:ពេលចំនួន៣ខែ (ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ២០២១)។ ដោយរយ:ពេលបន្ត នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង
ប្រការ២: ការបើកផ្តល់ប្រាក់ឧបត្ថម្ភ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ
ប្រការ៣: អនុប្រធាន និងសមាជិក ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រធាន អនុប្រធាន និងសមាជិកគណ:កម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាយកឧុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃគ្រប់នាយកដ្ឋាននៃអគ្គធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖