ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ គណកម្មការផ្សារអូរឬស្សី ចុះតាមគណនីហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ គណកម្មការផ្សារអូរឬស្សី សូមជម្រាបជូនដំណឹងដល់មហាជន និងសុំស្នើដល់ បងប្អូនអាជីវករ ព្រមទាំងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឬស្សី រាប់ចាប់តាំងពីខែ មីនាមក សូមអញ្ជើញ មក យកសំណាក ហើយសម្រាប់អ្នកបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ព្រោះយប់នេះទទួលដំណឹងថាមានបងប្អូនយើងឆ្លង២០នាក់ថែមទៀត។ សូមបងប្អូនសហការទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់អោយមានប្រសិទ្ធភាពខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺនៅក្នុងថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការអាជីវកម្មក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឬស្សី ខណ:ទីតាំងផ្សារខាងលើនេះ បានរកឃើញករណីវិជ្ជមានកូវីដ១៩ រួចមក៕