សពម៉ាំមីព្រះចៅផារ៉ាអុង ចំនួន22អង្គរបស់អេហ្ស៊ីប ត្រូវបានដឹកក្នុងក្បួនដង្ហែរថយន្ត យ៉ាងគគ្រឹកគគ្រេង (មានវីដេអូ)

//s9.kh1.co/c4/c412ec23bbaa54b26ad62d454dfa8fcfb79fed92.jpeg
បច្ចេកវិទ្យា

 ០៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នេះជាទស្សនីយភាពដ៏កម្រមួយផងដែរ មើលទៅពិតជាអស្ចារ្យមែនទែន

អេហ្ស៊ីប៖ ក្បួនដង្ហែសពម៉ាំមីរបស់ព្រះចៅផារ៉ាអុងចំនួន22អង្គ ដោយក្នុងនោះរួមមានព្រះមហាក្សត្រីនានាដែលមានឥទ្ធិពលបំផុតរបស់អេហ្ស៊ីបផងដែរ បានដង្ហែឆ្លងកាត់ទីក្រុង Cairo នៅល្ងាចថ្ងៃសៅរ៍យ៉ាងគគ្រឹកគគ្រេង ដើម្បីឆ្ពោះទៅកាន់កន្លែងរក្សាទុកថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្រោមការការពារដ៏តឹងតែង សពម៉ាំមីរបស់ព្រះចៅផារ៉ាអុងត្រូវបានគេដង្ហែជាក្បួនព្យុហយាត្រា ក្នុងចម្ងាយ7គីឡូម៉ែត្រនៅក្នុងរដ្ឋធានី ដោយដង្ហែចេញពីសារមន្ទីរអេហ្ស៊ីបដ៏ល្បីល្បាញ ឆ្ពោះទៅកាន់សារមន្ទីរថ្មីគឺ សារមន្ទីរជាតិនៃអរិយធម៌អេហ្ស៊ីប។

(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)

ក្បួនដង្ហែនេះត្រូវបានហៅថា «ក្បួនដង្ហែមាសរបស់ព្រះចៅផារ៉ាអុង» ដោយមានស្តេច18អង្គនិងព្រះមហាក្សត្រី4អង្គត្រូវបានដាក់ដង្ហែតាមលំដាប់លំដោយ ដោយស្តេចដែលមានអាយុកាលចំណាស់ជាងគេដាក់នៅខាងមុខ ហើយត្រូវបានដាក់ដង្ហែលើយានដាច់ដោយឡែកពីគ្នា ដែលតុបតែងតាមបែបអេហ្ស៊ីបបុរាណ។

ទាំងអ្នកថ្មើរជើងនិងយានយន្តត្រូវបានហាមឃាត់ពីទីលាន Tahrir Square, ទីតាំងនៃសារមន្ទីរ និងផ្លូវដទៃទៀត។

រូបភាពនៃព្យុហយាត្រាដ៏អស្ចារ្យនិងពិធីទាំងមូលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។

ជាចុងក្រោយ សពម៉ាំមីទាំងនោះបានចូលមកដល់ក្នុងបរិវេណសារមន្ទីរថ្មី ហើយមានការគោរពដោយការបាញ់កាំភ្លើងធំ21ដើមផងដែរ។ ចង់ដឹងថាមានទស្សនីយភាពយ៉ាងណានោះ ចូលទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា៕

(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
(រូបភាព៖ AFP)
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T