ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃអាទិត្យកន្លងទៅ មនុស្សស្លាប់កើនឡើងដល់ទៅ៤៤នាក់ ក្នុងគ្រោះធម្មជាតិទឹកជំនន់មួយវាយប្រហារកោះមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីដែលបណ្តាលឱ្យបាក់ដី។ យ៉ាងណាមិញ បើតាមក្រុមសង្គ្រោះបន្ទាន់ឥណ្ឌូណេស៊ីបាននិយាយថា តួលេខស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Raditya Jati បានប្រាប់សារព័ត៌មានថា នៅកោះ East Flores មានមនុស្ស៩នាក់បានរងរបួស និង៤៤នាក់បានស្លាប់ ហើយនៅមានច្រើននាក់ទៀតស្ថិតនៅក្រោមដីភក់។ ហេតុការណ៍ខាងលើបានកើតឡើងក្រោយមានភ្ញៀងដ៏ខ្លាំងដូចហែកមេឃ ហើយបង្កើតជាទឹកជំនន់វាយប្រហារនៅកោះ Flores ដែលភាគច្រើនជាកាតូលិក។
កាលពីថ្ងៃអាទិត្យដដែលនេះ ក៏មានទឹកជំនន់ដាច់ដោយឡែកធំមួយទៀតបានសម្លាប់មនុស្ស២នាក់នៅទីក្រុង Bima ក្នុងខេត្ត West Nusa Tenggara ផងដែរ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី៕