លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ពីវិធានការ ដែលត្រូវអនុវត្ដបន្ដទៀត បើសិនករណីឆ្លងជំងឺកូវីដ-១៩ នៅតែកើនឡើងខ្ពស់ (មានវីដេអូ)

//s9.kh1.co/bf/bfb94215059291c7707943397dd84786f5769dd4.jpg
សង្គម

 ០៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ពីវិធានការ ដែលត្រូវអនុវត្ដបន្ដទៀត បើសិនករណីឆ្លងជំងឺកូវីដ-១៩ នៅតែកើនឡើងខ្ពស់។

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ប្រាកដជាបានជ្រាបអំពីបម្រាមគោចរថ្មីដែលចេញដោយសាលារាជធានីភ្នំពេញ ស្ដីអំពីការផ្អាកចរាចរណ៍ រួមទាំងសកម្មភាពអាជីវកម្ម និងការប្រមូលផ្ដុំនានា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង ៥ភ្លឺ នៅក្នុងរយៈពេល ២សប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធានការនេះ ត្រូវបានអនុវត្ដឡើងនៅក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងមានវត្ដមានស្ទើរទូទាំងប្រទេសកម្ពុជា ជាពិសេសគឺរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ហើយបើតាមការកំណត់បម្រាមគោចរ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ខាងមុន។ 

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបម្រាមគោចរ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រសិនបើករណីនៃការឆ្លងជំងឺកូវីដ-១៩ នៅតែមានការកើនឡើងខ្ពស់នោះ វិធានការបម្រាមគោចរ ប្រហែលជានឹងត្រូវពន្យារពី ១សប្តាហ៍ ទៅ ២សប្តាហ៍ទៀត៕

  លោកជំទាវ ឱ វណ្ណឌីន
  លោកជំទាវ ឱ វណ្ណឌីន

ប្រភពទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T