ថៃ៖ មហាជនអ្នកនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ច្បាស់ថា Mos Patiparn គឺតារាសម្ដែងជើងចាស់រូបសង្ហានិងមានទេពកោសល្យម្នាក់ក្នុងរង្វង់សិល្បៈជួរមុខថៃ។ហើយសម្រាប់ពេលបច្ចុប្បន្ននេះលោកក៏បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនិងនារីដ៏ស្រស់ស្អាតម្នាក់គឺអ្នកនាង Game ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Mos Patiparn លោកបានបង្ហោះរូបភាពលោកនិងភរិយាក្នុងបណ្ដាញសង្គម ដែលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ។អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ ពួកគេបានសាងស្នេហ៍និងរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងមានកូនពីរនាក់ហើយក៏ដោយ តែពួកគេនៅតែមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។
ជាមួយគ្នានោះផងដែរសម្រាប់ភរិយារបស់លោកវិញក៏បានផុសរូបអ្នកទាំងពីរ ក្នុងថ្ងៃតែមួយដូចគ្នា ដោយក្នុងនោះក៏មានរូបកូនស្រីទាំងពីរដ៏គួរឱ្យស្រឡាញ់របស់អ្នកទាំងពីរ ព្រមទាំងមានសរសេរ Caption ថាៈ
ឃើញដូចនោះមហាជនអ្នកគាំទ្រនិងមិត្តភ័ក្តក៏បានចូលទៅខមមិន នូវពាក្យជូនពរជាច្រើនសម្រាប់អ្នកទាំងពីរក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍យ៉ាងពិសេសមួយនេះ៕