តារា & កម្សាន្ដ
០៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុនដោយឃើញ ការប្រឹងប្រែងតស៊ូ រក្សាអាយ៉ៃខ្មែរ លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រី ប្រកាសចិញ្ចឹមលោកតា គង់ ណៃ រយៈពេល៥ឆ្នាំ
រាជធានីភ្នំពេញ ៖ ក្រោយពេល បទថ្មី Time To Rise របស់ វណ្ណដា ដែលបានច្របាច់ចូលជាមួយនឹង សិល្បៈបុរាណខ្មែរ អាយ៉ៃ របស់លោកតា គង់ ណៃ បានល្បីពាសពេញផ្ទៃប្រទេសរួចមក ពេលនេះ គេឃើញ មុខមាត់លោកតា ស្ទើរតែលេចឡើងក្នុងបណ្តាញសង្គម ស្ទើររាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យ លោកតា ហាក់មានកេរ្ត៍ឈ្មោះជាថ្មីម្តងទៀត ជាពិសេស គឺកូនខ្មែរជំនាន់ក្រោយៗនេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ថ្មីៗនេះ លោកតា គង់ ណៃ បានទទួលដំណឹងសែនល្អ ដោយសារតែ លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រីលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានប្រកាសចិញ្ចឹមលោកតា ជារៀងរាល់ខែ រយៈពេល៥ឆ្នាំ ដើម្បីសម្រួលដល់ជីវភាពរបស់លោកតាបន្ថែមទៀត។
គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសចិញ្ចឹមលោកតា រយៈពេល ៥ឆ្នាំនេះ ដោយសារតែ ការមើលឃើញ ពីការប្រឹងប្រែង ថែរក្សាសិល្បៈបុរាណខ្មែរ អាយ៉ៃនេះ ជាង៨០ឆ្នាំមកហើយនេះ គួរបន្ថែមថា នេះបើយោងតាម ការប្រាប់ឲ្យដឹងពី លោក អ៉ឹម ជីវ៉ា យ៉ាងច្បាសដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖