Solskjaer និង Ferdinand សរសើរកីឡាករ Man UTD ម្នាក់នេះមិនដាច់ពីមាត់ក្រោយយកឈ្នះ Brighton យប់មិញ (មានវីដេអូ)

//s9.kh1.co/e4/e4ce3ebd7406dc98eced4655738dd14acf579b00.jpg
កីទ្បា

 ០៥-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Greenwood ទទួលបានការសរសើរពីលោកគ្រូ SolskjaerនិងFerdinand ក្រោយតែតចូល១គ្រាប់យប់មិញ

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer និង លោក Rio Ferdinand បានកោតសរសើរខ្សែប្រយុទ្ធ Mason Greenwood មិនដាច់ពីមាត់ក្រោយ ក្រុមបិសាចក្រហម Manchester United យកឈ្នះ Brighton ២ ទល់នឹង១ កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Mason Greenwood
  ខ្សែប្រយុទ្ធ Mason Greenwood

កូនក្រុមរបស់លោកគ្រូ Solskjaer គឺ ខ្សែប្រយុទ្ធ Marcus Rashford រកបាន១គ្រាប់នៅនាទីទី៦២ ហើយ Mason Greenwood រកបាន១គ្រាប់ទៀតដោយតែបញ្ចូលទីនៅនាទីទី៨៣ បើទោះបីជាខាង Brighton ជាអ្នកបើកឆាកស៊ុតបញ្ចូលទីដោយ Danny Welbeck នៅនាទីទី១៣ក៏ដោយ។

  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Mason Greenwood
  ខ្សែប្រយុទ្ធ Mason Greenwood

បន្ទាប់ពីចប់ការប្រកួត លោកគ្រូបង្វឹក Ole Gunnar Solskjaer បានថ្លែងកោតសរសើរ Greenwood ថា៖

Mason ពិតជាចាស់ចិត្តចាស់គំនិតជាងមុន ថ្ងៃនេះគេបានក្លាយជាកីឡាករដ៏លេចធ្លោម្នាក់របស់ក្រុមយើង។ គេពិតជាធ្វើបានល្អណាស់ គេអាចស៊ុតបញ្ចូលទីបាន វាជាការហក់តែតបាល់ដ៏ជំនាញមួយ ហើយនោះជាអ្វីដែលពួកយើងត្រូវការពី Mason ។ វាតែងតែជារឿងលំបាកមួយដែលត្រូវលេងទល់នឹង Brighton ពួកយើងទទួលបានលទ្ធផលល្អ ហើយពួកយើងរកផ្លូវឈ្នះនៅតង់ទី២។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ខណៈនោះដែរលោក Rio Ferdinand អ្នកវិភាគបាល់ទាត់នៅ BT Sport បានថ្លែងថា៖

ពួកគេ( Man UTD) រាងលំបាកលំបិននៅតង់ទី១ ប៉ុន្តែចុងក្រោយពួកគេក៏ធ្វើបានល្អនិងយកឈ្នះការប្រកួត។ វាមិនមែនជាការប្រកួតល្អឥតខ្ចោះប៉ុន្តែពួកគេស្រវាយកជ័យជម្នះ ។គ្រាប់បាល់ដែលរកបានដោយ Mason Greenwood គឺកើតឡើងពីភាពជាខ្សែប្រយុទ្ធ ក្មេងនោះគឺជាខ្សែប្រយុទ្ធម្នាក់។

លោក Rio Ferndinand
លោក Rio Ferndinand
លោក Rio Ferndinand

គួរបញ្ជាក់ផងដែរថា Manchester United នៅតែរក្សាតំណែងក្រុមឈរលេខរៀងទី២ដដែលដោយមាន៦០ពិន្ទុក្នុងដៃចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ១៤ពិន្ទុ៕

កីឡាករ Manchester United
កីឡាករ Manchester United

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Man UTD និង Brighton
សូមចុចពាក្យ "watch this Video on YouTube) 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T