បរទេស៖ បន្ទាប់ពី Rosè បានបង្ហោះវីដេអូមួយដែលនាងបានរាំបទ "WAP" នៅក្នុងគណនី Tik-Tok របស់នាងដើម្បីជាការអបអសាទរដល់ការទទួលបានអ្នក follow ចំនួន១០លាននាក់ក្នុង Instagram ក៏ដូចជាការគោរពសន្យារបស់នាងជាមួយអ្នកគាំទ្រ ឥលូវនេះម្ចាស់បទ «WAP» អ្នកនាង Cardi B ក៏មានពាក្យពេចន៍ខ្លះនិយាយទៅកាន់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបានដឹងថា Rosè បានរាំបទ "WAP" របស់ខ្លួន តារាចម្រៀងផ្នែកខាងរ៉េប Cardi B មិនបង្អង់យូរក៏បានបង្ហាញនូវក្តីស្រឡាញ់ចំពោះ Rosè តាមរយៈគណនី TWITTER របស់នាង ដោយនាងបានចែករំលែកវីដេអូនោះហើយនិយាយថា នាងមើលទៅហាក់ដូចជានៅតែបរិសុទ្ធ គួរឲ្យស្រលាញ់ខ្លាំងណាស់។
ជាក់ស្តែង Cardi B និង BLACKPINK ក៏ធ្លាប់បានសហការជាមួយគ្នាសម្រាប់បទមួយដែលមានចំណងជើងថា "Bet you wanna" ដែលចេញកាលពីឆ្នាំ២០២០ ផងដែរ៕
ប្រភព៖ Soompi