អបអរសាទរ! ណុប បាយ៉ារិទ្ធ តេស្តកូវីដអវិជ្ជមាន២ដង​ជាប់គ្នា​ ឥឡូវនេះគ្រូពេទ្យឲ្យទៅផ្ទះវិញ ដើម្បីធ្វើចត្តាឡីស័កបន្ត

//s9.kh1.co/f7/f75ed00963eca3d4a99322a5f59e029baa7b3dff.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ណុប បាយ៉ារិទ្ធ បញ្ជាក់ពីអារម្មណ៍ថា «រូបលោកហាក់បីដូចជាបានកើតម្តងទៀតអញ្ចឹង» ក្រោយពីក្រុមគ្រូពេទ្យបានខិតខំថែរក្សាលោកអស់រយៈពេលប៉ុន្មានសប្តាហ៍រួចមក រហូតដល់តេស្តកូវីដ១៩ ពីរដង អវិជ្ជមានទាំងពីរ ដែលជាសញ្ញាថា លោកជាពីរកូវីដ១៩ហើយ ប៉ុន្តែទាមទារការធ្វើចត្តាឡីស័កបន្ត។

ភ្នំពេញ​៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេកដែលគ្រូពេទ្យអនុញ្ញាត្តិឲ្យលោកទៅផ្ទះវិញ ដោយបន្តធ្វើចត្តាឡីស័កបន្ថែមទៀត បន្ទាប់ពីតេស្តកូវីដ១៩ លទ្ធផលអវិជ្ជមាន ២ដងផ្ទួនៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះបានសរសេរសារខ្លីមួយដើម្បីបង្ហាញទៅកាន់ អ្នកគាំទ្រ អំពីស្ថានភាពសុខភាពនិង អារម្មណ៍រំភើបរបស់លោកផ្ទាល់ គួបផ្សំនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមគ្រូពេទ្យនិង បុគ្គលិកស្ម័គ្រចិត្តទាំងអស់គ្នាថា៖

ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៍ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។
ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាត្តិឲ្យចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ
ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ
មន្ទីរសុខាភិបាល និង មណ្ឌលសុខភាព
គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )
គ្រូពេទ្យមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅ (ពេទ្យលោកសង្ឃ)
គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេងនិង ហង់សិន
គ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ
គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់
គ្រូពេទ្យមកពីមន្ទីរសុខាភិបាលភ្នំពេញ 
គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី
គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន សែនសុខ 
គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គលិកស័្មគ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។
សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់
សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា មានសេចក្តីសុខ និងបន្តជួយស្រោចស្រង់និង ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល
សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅ The Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា
សូមអរគុណ

ណុប បាយ៉ារិទ្ធ

យ៉ាងណាមិញ អ្នកគាំទ្ររបស់លោក ក៏បានចូលរួមត្រេកអរផងដែរ នៅពេលបានទទួលដំណឹងថា ណុប បាយ៉ារិទ្ធ បានធ្វើតេស្តអវិជ្ជមានពីរជាប់គ្នាដូច្នេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ពួកនៅតែជូនពរបន្ថែមដល់លោក ក្នុងការថែរក្សាសុខភាពបន្តផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ 
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T