ក្តៅៗ! ខេត្តកំពង់ស្ពឺ ជាទីតាំងទី២ ដែលប្រកាស អនុវត្តនូវ វិធានការរដ្ឋបាល បន្ទាប់ពីរាជធានីភ្នំពេញ

//s9.kh1.co/38/3867c708f045a9dd54924fb79e2f26e3da3d2ab4.jpg
សង្គម

 ០២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាស អនុវត្តនូវ វិធានការរដ្ឋបាល ខណៈពេល រាជធានីភ្នំពេញ បានអនុវត្ត ១ថ្ងៃរួចមកហើយ

ខេត្តកំពង់ស្ពឺ ៖ ក្តៅៗ មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានលោក វ៉ី សំណាង ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការប្រកាស សេចក្តីណែនាំ ស្តីពី ការអនុវត្តវិធានការ រដ្ឋបាលជា បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ខេត្តកំពង់ស្ពឺ បានក្លាយជាទីតាំងទី២ ដែលប្រកាស អនុវត្តតាម វិធានការរដ្ឋបាលនេះ ខណៈរាជធានីភ្នំពេញ បានអនុវត្តមួយថ្ងៃ រួចមក។

គួរបញ្ជាក់ថា វិធានការនេះ នឹងត្រូវអនុវត្តចំនួន ២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៥ មេសា ២០២១ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T