ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ប្អូនស្រីពៅរបស់ តារាចម្រៀងផលិតកម្មរស្មីហង្សមាស វី ឌីណែត បានចេញមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ១៩ ប៉ុន្មានសប្តាហ៍ក្រោយមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង យោងតាមគណនីហ្វេសប៊ុក តារាចម្រៀងរូបនេះ បានសរសេរសារខ្លីមួយដែលសម្តែងពីអារម្មណ៍រំភើបចំពោះប្អូនស្រីរបស់ខ្លួនថា៖
អបអរសាទរ! ប្អូនស្រីខ្ញុំ គាត់បានទៅផ្ទះហេីយ គាត់រង់ចាំថ្ងៃនេះយូរហេីយ គាត់សំរាកព្យាបាលនៅពេទ្យតែម្នាក់ឯងយូរហេីយ ឥលូវគាត់ជាបានទៅផ្ទះហេីយខំប្រឹងឡេីង
យ៉ាងណាមិញ អ្នកគាំទ្រនិង មហាជនទាំងអស់គ្នាក៏បានចូលរួមត្រេកអរដល់ប្អូនស្រី វី ឌីណែតដែរ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩៕
សូមចូលទស្សនារូបភាពខាងក្រោម៖




