អាការៈដែលអាចនឹងកើតមាន ក៏ដូចជាអ្វីដែលគួរធ្វើ និងមិនគួរធ្វើ បន្ទាប់ពីចាក់វ៉ាក់សាំងរួច

//s9.kh1.co/0e/0ec2e65d5d92964622da0e12a7d4050bc01999aa.jpg
សង្គម

 ០២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកដឹងចំណុចទាំងនេះ សម្រាប់អ្នកចាក់វ៉ាក់សាំងរួច។

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងប្រព្រឹត្ដទៅ នៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក​​ រួមមានប្រទេសកម្ពុជាជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកអ្នកក៏ត្រូវដឹងផងដែរ ចំពោះអាការដែលអាចនឹងកើតមាន ក៏ដូចជាអ្វីដែលគួរធ្វើ និងមិនគួរធ្វើ បន្ទាប់ពីចាក់វ៉ាក់រួច។ ហើយនាពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំធំៗ៥ចំណុច រួមមាន៖

១. អ្នកអាចនឹងមានផលរំខានខ្លះ ដូចជា ឈឺ ឬមានហើមតិចតួចនៅកន្លែងចាក់ ក្ដៅខ្លួនស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលអាការទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ ក្នុងនោះដែរ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬ ថ្នាំបញ្ចុះកម្ដៅ ប្រសិនអ្នកមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនោះ។

២.​ ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ ដែលស្អាត

៣. កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្ដៅមុនពេលចាក់វ៉ាក់សាំង ដើម្បីការពារផលរំខាន

៤. ផឹកទឹកឲ្យបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់

៥. សូមបន្ដអនុវត្ដន៍វិធានការ ៣កុំ (កុំទៅកន្លែងជុំជន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា) និង៣ការពារ (ពាក់មា៉ស់ លាងដៃ និងរក្សាកម្លាត)៕

អ្វីដែលអ្នកត្រូវដឹង ក្រោយពេលចាក់វ៉ាក់សាំងរួច
អ្វីដែលអ្នកត្រូវដឹង ក្រោយពេលចាក់វ៉ាក់សាំងរួច

ប្រភព៖ ទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T