អូនតូចអាយុ៦ឆ្នាំ ដែលឆ្លងកូវីដ១៩ បានជាសះស្បើយហើយ

//s9.kh1.co/5c/5cdd30f3e76713a41a5a2ccdd31ecce01ae15b3d.jpg
សង្គម

 ០៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អូនតូចអាយុ៦ឆ្នាំ ដែលឆ្លងកូវីដ១៩ ពីអ្នកម្តាយ បានជាសះស្បើយហើយ នេះ​បើតាមការបញ្ជាក់របស់របស់អនុគណៈកម្មការប្រឆាំងកូវីដ១៩

រាជធានីភ្នំពេញ៖ ពិតជាត្រេកអរនិង ចូលរួមរំភើបអបអរជំនួស ដែលអូនតូចមានអាយុ៦ ឆ្នាំ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ កាលពីម្សិលមិញ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅផេកហ្វេសប៊ុកផ្លូវការរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកឡើងវិញថា ក្មេងប្រុសអាយុ៦ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅព្យាបាលជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ដែលមានទីលំនៅនៅខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ដោយកុមារារូបនេះ បានឆ្លងពីអ្នកម្តាយរបស់ខ្លួនផ្ទាល់តែម្តង។

ដោយឡែក តាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អូនតូច និង អ្នកម្តាយ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ៕

អូនតូច និង អ្នកម្តាយ
អូនតូច និង អ្នកម្តាយ
អូនតូចកាលទៅព្យាបាល
អូនតូចកាលទៅព្យាបាល
រូបគំនូរ
រូបគំនូរ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T