ភ្នំពេញ: ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឲ្យមានការចរាចរនៅរាល់សកម្មភាពលើដងផ្លូវ និងកន្លែងប្រកបអាជីវកម្មលក់ដូរមួយចំនួនចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ដើម្បីជាយន្តការឆ្លើយតបនឹងស្ថានភាពកូវីដ១៩នៅក្នុងក្រុងភ្នំពេញក្នុងគោលដៅទប់ស្កាត់ និងការពារចលនាបំលាស់ទីរបស់មេរោគនេះតាមរយ:មនុស្សពីកន្លែងមួយទៅកន្លែងមួយទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងករណីពិសេសមួយចំនួន ផ្អែកតាមសេចក្តីជូនដំណឹងរបស់គណ:កម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា បានចេញសេចក្តីជូនដំណឹងតាមរយ:គេហទំព័រហ្វេប៊ុកផ្លូវការថា៖
បុគ្គលិក អ្នកដឹកជញ្ជូនម្ហូបអាហារ មិនជាប់ បំរាមគោចរទេ។ ប៉ុន្តែសូមដាក់ឯកសារតាមខ្លួន និងកាតបុគ្គលិកជាចំបាច់៕
ចង់ដឹងឲ្យកាន់តែលម្អិតសូមអាននៅប្រភពដកស្រង់រូបភាពខាងក្រោមនេះ៖
