អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ អំពាវនាវ ឲ្យបងប្អូនធ្លាប់ទៅហាងនេះ ប្រញាប់ធ្វើតេស្ត

//s9.kh1.co/03/03d1a1091ec3b8a900be88643bb06201bc171012.jpg
សង្គម

 ២៩-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសសេចក្តីជូនដំណឹងដល់សាធារណជនពាក់ព័ន្ធនឹងហាងខាងលើប្រញាប់ធ្វើតេស្ត

រាជធានីភ្នំពេញ ៖ មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការជូនដំណឹង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូបអាហារនៅភោជនីយដ្ឋាន Park Café ដែលមានទីតាំងស្ថិតនៅផ្លូវ ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះដោយសារតែ អ្នកវិជ្ជមានកូវីដ១៩ ធ្លាប់បានចូលហាងនេះ នៅម៉ោង ១៧ និង១៤នាទី កាលពីថ្ងៃទី ១៧ មីនា ២០២១។ ប្រសិនបើបងប្អូនមានអាការៈ គ្រុនក្តៅ ក្អក ដង្ហើមខ្លី ឫសង្ស័យនោះ សូមទៅធ្វើតេស្តជាប្រញាប់ ជាមួយគ្នានេះ សម្រាប់បុគ្គលដែលមិនទាន់មាន រោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះរួច តាមដានសុខភាពខ្លួន ក្នុងរយៈពេល ១៤ថ្ងៃបន្តទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T