ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រោយពីមានការចេញម៉ូតសម្លៀកប៉ពាក់រ៉ូបសម្រាប់កម្មវិធីបវរកញ្ញាពិភពលោក សង្កេតឃើញថាមានការរិះគន់ច្រើនពីសំណាក់ប្រជាជនខ្មែរជាច្រើន ដោយលើកថាម៉ូតរូបនេះមិនសមរម្យជាមួយនឹងកម្មវិធីដ៏ធំលំដាប់ថ្នាក់អន្តរជាតិបែបនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាសម្តែងដ៏ល្បីលោក Peypey Dy បានចេញមុននិយាយពាក្យពេជន៍ក្នុងចិត្តក្រោយពីឃើញរ៉ូបដែល កញ្ញា លីវ ជីលីបានគ្រងតំណាងឲ្យប្រទេសកម្ពុជា ដោយមានខ្លឹមសារដូចខាងក្រោមថា៖
បើកភ្នែកមើលរ៉ូបបវរកញ្ញាប្រទេសគេផង
ញាក់ទេ? តិចថាមើលអត់ចូលភ្នែក
ឈុតគេចេញមកឡើងឆ្វាច ចេញមកឡើងសរសើរទឹកដៃគេហ្មង
ក្រឡេកមកមើលរ៉ូបយើងវិញទទួលពាក្យរិះគន់ខ្លះក៏ល្អដែរ កុំអំនួត ហើយកុំខឹងគេណា
គេគាំទ្រ គេស្រលាញ់ហ្នឹងហើយ បានគេរិះគន់
បើគេមិនខ្វល់ គេមិនយកភ្នែកមើល មិនយកពេលមករិះគន់ទេ
ហើយល្មមចោលហើយ អាគំនិតគិតថាគេចាំតែថា ចាំតែ ចាំតែជាន់ពន្លិច ហ្នឹង ត្រូវមើលពីសមិទ្ធផលខ្លួនឯងសិន ថាវាយ៉ាងម៉េច?
រឿងបានចូលTopហ្នឹងក៏ដោយ កុំអំនួត កុំក្អេងក្អាងណា ព្រោះបើគ្មានក្បាល អ្នករិះគន់ដូចជាពួកខ្ញុំនេះ ខំប្រឹងvote ក៏លទ្ធផលអាចនឹងមិនដូចអ្វីដែលលោកបានអួតហ្នឹងទេ
បញ្ជាក់ចុងក្រោយម្តងទៀត ពួកខ្ញុំនេះពិតជាស្រលាញ់បវរកញ្ញាយើងណស់ ព្រោះគាត់បានខំប្រឹងណាស់ ដើម្បីលើកមុខមាត់ជាតិលើឆាកអន្តរជាតិ យើងក៏បានមើលឃើញពីសមត្ថភាពគាត់ យើងក៏បានស្ងើចសរសើរ ប៉ុន្តែអ្វីដែលយើងបានរិះគន់លើរ៉ូបនោះ ព្រោះតែគិតថាមិនសមជាឈុតដែលច្នៃសំរាប់វគ្គផ្តាច់ព្រ័ត្រទាល់តែសោះ ហើយវាពិតជាមើលទៅដូចកាលជំនាន់១០ឆ្នាំមុនមែន ហើយកុំនិយាយថាយើងនៅមានកំរិតអោយសោះណាព្រោះបទពិសោធន៍ច្រើនឆ្នាំដែរហើយ
ក្រោយពីលោក Peypey Dy បាននិយាយពាក្យទាំងនេះ ហើយក៏មានក៏មហាជនជាច្រើនបានយល់ឃើញខុសៗគ្នា ប៉ុន្តែភាគច្រើនគឺយល់ស្របនូវការបកស្រាយមួយនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖




