រឿងពិត​ពី​ខ្ញុំ! កុំខ្លាចនូវ​អ្វីដែល​​មិន​​គួរ​ឲ្យខ្លាច កុំខ្លាចនូវ​អ្វីដែល​គ្រាន់​​តែ​​ជាសំបក​ខាង​ក្រៅ - Khmerload

រឿងពិត​ពី​ខ្ញុំ! កុំខ្លាចនូវ​អ្វីដែល​​មិន​​គួរ​ឲ្យខ្លាច កុំខ្លាចនូវ​អ្វីដែល​គ្រាន់​​តែ​​ជាសំបក​ខាង​ក្រៅ

https://s9.kh1.co/9e/9eae3c28219edf40c150b657b5d3f04be15b3b2e.jpg
យានជំនិះ
 29-Mar-2021 9am · 8 months ago

កុំខ្លាចអ្វីដែលមិនគួរឲ្យខ្លាច កុំខ្លាចអ្វីដែលគ្រាន់តែជាសំបកខាងក្រៅ។ ពេលណាយើងទន់ខ្សោយគេធ្វើបាប ពេលណាយើង​ខ្លាច គេជិះជាន់។

កុំខ្លាចអ្វីដែលមិនគួរឲ្យខ្លាច កុំខ្លាចអ្វីដែលគ្រាន់តែជាសំបកខាងក្រៅ។ រឿងពិតពីខ្ញុំ៖

«កាលខ្ញុំរៀននៅថ្នាក់ទី២ ខ្ញុំតែងតែត្រូវបានមនុស្សធំៗជាងខ្ញុំធ្វើបាប ព្រោះគេដឹងថាខ្ញុំស្លូតហើយខ្ញុំខ្លាចគេណាស់​។ មិត្តភក្តិក្នុងថ្នាក់ និងអ្នកក្រៅថ្នាក់គេនាំគ្នាលេងបាញ់គ្នាដោយប្រើកាំភ្លើងផាវ គេបាញ់គ្នាពេញថ្នាក់ ខ្ញុំខ្លាចណាស់ ខ្ញុំមិនហ៊ានចេញទៅណាទេ ខ្ញុំនៅតែក្នុងបន្ទប់។ គ្រាមួយនោះ មានសិស្សម្នាក់បានលលេងជាមួយខ្ញុំ ដោយ​បាន​ភ្ជង់កាំភ្លើងផាវតម្រង់មករកខ្ញុំ។ ខ្ញុំមិនដឹងធ្វើយ៉ាងមិចទេ ក៏ស្រែកពេញថ្នាក់ដោយសម្លេងភ័យខ្លាច ហើយ​ពេល​មកដល់ផ្ទះវិញ ខ្ញុំក៏ប្រាប់បងស្រីខ្ញុំ។ ហើយស្អែកឡើង បងស្រីខ្ញុំក៏ទៅជួបសិស្សម្នាក់នោះ ហើយបានបន្ទោស​សិស្ស​ម្នាក់​នោះ និងហាមមិនឲ្យលេងបែបនេះជាមួយខ្ញុំតទៅទៀតទេ»។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងខ្លះនៅក្នុងជីវិតយើងគឺបែបនេះ ពេលណាយើងទន់ខ្សោយគេធ្វើបាប ពេលណាយើងខ្លាច គេជិះជាន់។ ទោះបីយើងខ្លាចយ៉ាងណាក៏ដោយ ពេលខ្លះយើងក៏មិនត្រូវបង្ហាញឲ្យគេឃើញថាយើងខ្លាចគេដែរ ព្រោះអីយើងកំពុងតែបង្ហាញចំណុចខ្សោយឲ្យគេបានឃើញ។ ពេលណាគេដឹងថាយើងទន់ខ្សោយ ទន់ជ្រាយ គេកាន់តែចង់លេងសើចជាមួយយើង យើងក្លាយទៅជាមនុស្សដែលត្រូវបានគេលេងសើចសប្បាយ​។ នេះបានសេចក្តីថា​ គេកំពុងតែមើលស្រាលយើង ព្រោះគេយកយើងធ្វើជាឧបករណ៍លេងសើចរបស់គេ។ យើងជាមនុស្សម្នាក់ហ្នឹងគេដែរ យើងមានសិទ្ធិ មានកិត្តិយសម្នាក់ហ្នឹងគេដែរ ម្តេចក៏អនុញ្ញាត​ឲ្យគេមកលែង​សើចជាមួយយើងយ៉ាងម៉េចក៏បាននោះ។

ធ្វើជាមនុស្សត្រូវតែរឹងមាំ ទើបជាជម្រើសល្អបំផុត រឹងមាំទើបអាចជម្នះឧបសគ្គ និងយកឈ្នះបញ្ហាគ្រប់បែបយ៉ាងបាន។ កុំខ្លាចអ្វីដែលមិនគួរឲ្យខ្លាច កុំខ្លាចអ្វីដែលគ្រាន់តែជាសំបកខាងក្រៅ។ រឿងរ៉ាវខ្លះមិនដូចអ្វីដែលយើងមើលឃើញទេ វាគ្រាន់តែជាសម្បកដូចប៉ោងប៉ោងដែលប៉ោងធំដោយសារខ្យល់ខាងក្នុងតែប៉ុណ្ណោះ៕

SOU LONGHAK
សួ ឡុងហាក់ (C)

អត្ថបទទាក់ទង