បើកបង្ហាញភូមិគ្រឹះដ៏ស្កឹមស្កៃ៣កន្លែងរបស់ Angelina Jolie ទិញរួមគ្នាជាមួយ Brad pitt មុនលែងលះគ្នា

//s9.kh1.co/5e/5e514d155eaf75477dcd9a36201e58fd033bb05b.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ការរស់នៅគឺត្រូវតែមានទីកន្លែងស្នាក់នៅដោយសមរម្យនិងមានផាសុខភាពសម្រាប់តារាល្បីនិងមានលុយរាប់លានដូចជាតារាមួយគូនេះ

បរទេស៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់តារាហូលីវូដ ដែលមានឈ្មោះបោះសំលេង ល្បីល្បាញទូទាំងពិភពលោកគឺ Angelinajolie និង លោក Brad pitt ដែលអ្នកទាំងពីរធ្លាប់ជាអតីត គូភរិយាស្វាមីនិងគ្នា ដែលទើបតែលេងលះគ្នាក្នុងពេលកន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពួកគេទាំងពីរនៅជាប្ដីប្រពន្ធនិងគ្នា ពួកគេគឺមានអនុស្សាវរីយ៍និងរឿងល្អៗជាច្រើនដែលពួកគេសាងរួមគ្នា ​ដែលសូម្បីតែភូមិគ្រឹះ ៣ខ្នងដ៏ធំស្កឹមស្កៃប៉ុន្មានកន្លែងនេះក៏គេទាំងពីបានចូលរួមគ្នាទិញសម្រាប់ទុករស់នៅទុកលំហែអារម្មណ៍ម្ដងៗក្នុងពេលធ្វើការហត់នើយ និងមកលំហែកាយ ។គេដឹងច្បាស់ថាការលែងលះគ្នានេះពួកគេបានធ្វើការបែងចែកនូវទ្រព្យសម្បិត្តិរួមទាំងភូមិគ្រិះ៣ខ្នងនេះ តែគេមិនបានដឹងច្បាស់ថា ភូមិគ្រិះណាមួយជារបស់ Angelinajolie និងមួយណាបានទៅលើលោក Brad pitt នោះទេ។

Angelinajolie និង Brad pitt 
Angelinajolie និង Brad pitt 

ចង់ដឹងថា ពីភូមិគ្រិះទាំងបីនោះថាស្រស់ស្អាតនិងធំស្កឹមស្កៃយ៉ាងណានោះសូមមកទស្សនាទាំងអស់គ្នាៈ

១. Los Angeles, USA

ដោយផ្ទះមួយខ្នងនេះគឺពួកគេទិញសម្រាប់រស់នៅទាំងគ្រួសារ រួមទាំងកូនទាំង៦នាក់របស់អ្នកទាំងពីរ ដែលផ្ទះនោះមានល័ក្ខខណៈជាម៉ូតអាមេរិក ដែលមានបន្ទប់គេងចំនួន៥ និងសាងសង់នៅលើផ្ទៃដី៤៩៥ ម៉ែត្រការ៉េ ក្នុងសង្កាត់ ឡៅហ្វេលីស នៅ Los Angeles ហើយអ្នកទាំងពីរបានទិញផ្ទះនេះក្នុងឆ្នាំ ១៩៩៤ ក្នុងតម្លៃ ១.៧ លានដុល្លារ តែពេលបច្ចុប្បន្នកើនដល់៥លានដុល្លារហើយ។

ភូមិគ្រិះនៅ Los Angeles, USA
ភូមិគ្រិះនៅ Los Angeles, USA

២ Chateau Miraval France

ទាំងAngelinajolie និង Brad pitt បានជួលផ្ទះមួយខ្នងនេះសម្រាប់រដូវក្ដៅនៅក្នុងប្រទេសបារាំង មុននិងពួកគេសម្រេចចិត្តទិញ​នៅ ក្នុងតម្លែ ៦០ លានដុល្លារ ដែលភូមិគ្រិះនោះធំស្កឹមស្កៃដូចទៅនិងវិមានទៅហើយ ដោយក្នុងនោះមានបន្ទុប់គេងចំនួន៣៦បន្ទប់ ហើយមានកន្លែងហាត់ប្រាណ មានកន្លែងស្ប៉ា ដែលទាំងនេះសាងសង់នៅលើផ្ទៃដី ៣,០០០ រ៉ៃ  ហើយនៅតំបន់ជុំវិញនោះមានចំកាទំពាំងបាយជូរ និងបឹងឯកជនជាច្រើនទៀត។

ភូមិគ្រិះនៅ Chateau Miraval France
ភូមិគ្រិះនៅ Chateau Miraval France
ភូមិគ្រិះនៅ Chateau Miraval France
ភូមិគ្រិះនៅ Chateau Miraval France
ភូមិគ្រិះនៅ Chateau Miraval France
ភូមិគ្រិះនៅ Chateau Miraval France

៣. New orleans, USA

ភូមិគ្រិះ នេះមានល័ក្ខខណៈ២ជាន់ ដែល Angelinajolie និង Brad pitt បានទិញរួមគ្នា ក្នុងឆ្នាំ២០០៦ ក្នុងតម្លែ ៣.៥លានដុល្លារ សាងសង់ក្នុងទំហំដី៧១០ម៉ែត្រការ៉េ ។ដែលក្នុងផ្ទះមានបន្ទប់គេង៥ បន្ទប់ទឹក៥ ហើយក្នុងនោះក៏មានជាជណ្តើរយន្តថែមទៀតផង ប៉ុន្តែភូមិគ្រិសមួយនេះត្រូវបានអ្នកទាំងពីរសម្រេចចិត្តលក់ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ ៦.៥លានដុល្លារ៕

ភូមិគ្រិះនៅ  New orleans, USA
ភូមិគ្រិះនៅ  New orleans, USA
ភូមិគ្រិះនៅ  New orleans, USA
ភូមិគ្រិះនៅ New orleans, USA
ភូមិគ្រិះនៅ  New orleans, USA
ភូមិគ្រិះនៅ New orleans, USA
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T