ម៉ុងហ្គោលី៖ ទីភ្នាក់ងារជាតិឧតុនិយម និងតាមដានបរិស្ថានរបស់ប្រទេសម៉ុងហ្គោលីនៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនាបានចេញសេចក្ដីព្រមានពីសំពាធខ្យល់បក់ខ្លាំងនិងព្យុះធូលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងរយៈពេលបីថ្ងៃខាងមុខនេះខ្យល់ព្យុះនិងព្យុះធូលីកម្រិតធ្ងន់ធ្ងរត្រូវបានគេរំពឹងថានឹងបក់បោកផ្នែកខាងលិច, ភាគកណ្តាល និងតំបន់វាលខ្សាច់ហ្គូប៊ីនៃប្រទេសម៉ុងហ្គោលី។
ទីភ្នាក់ងារបាននិយាយថាលើសពីនេះទៀតព្យុះធូលីនិងព្យុះព្រិលក៏ត្រូវបានគេរំពឹងថានឹងវាយប្រហារទៅលើខេត្តភាគខាងកើតនៃប្រទេសដោយល្បឿនខ្យល់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៨-២៨ ម៉ែត្រក្នុងមួយវិនាទីនៅតាមតំបន់ធំៗរបស់ប្រទេសក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ ជាងនេះទៀតនោះអ្នកគង្វាលសត្វគឺត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមដើម្បីបង្ការទប់ស្កាត់នឹងគ្រោះមហន្តរាយដែលអាចកើតមាន។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានមនុស្ស ១០ នាក់ដែលភាគច្រើនជាអ្នកគង្វាលសត្វបានបាត់បង់ជីវិតដោយសារតែព្យុះធូលីនិងព្យុះព្រិលដែលបានបោកបក់ឆ្លងកាត់ផ្នែកធំៗនៃប្រទេសម៉ុងហ្គោលីកាលពីពាក់កណ្តាលខែមីនា៕
ប្រភព៖ Xinhua News