គណនីក្លែងក្លាយជាច្រើន បានប្រើប្រាស់ឈ្មោះនិងរូប ណុប បាយ៉ារិទ្ធ ខណៈពេលដែលលោក កំពុងតែសម្រាកព្យាបាល កូវីដ១៩

//s9.kh1.co/f1/f155d05ca5e62dad716f737fd20ede00285602b3.jpg
តារា & កម្សាន្ដ

 ២១-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញពីគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនប្រមាណ៥ទៅ៦ បានប្រើប្រាស់ឈ្មោះនិងរូបភាពរបស់លោក ស្របពេលដែលនេះលោកកំពុងសម្រាកនៅ Great Duke Hotel ដើម្បីព្យាបាលកូវិដ១៩។

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញពីគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនប្រមាណ ៥ទៅ៦ បានប្រើប្រាស់ឈ្មោះនិងរូបភាពរបស់លោក ដើម្បីទាកទាញចំណាប់អារម្មណ៍របស់ទស្សនិកជនក៏ ដូចជាអ្នកគាំទ្ររបស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះសារអមជាមួយនឹងរូបភាពដើម្បីបងប្អូនមានការយល់ច្រឡំជាមួយនឹងគណនីពិតរបស់លោកនិង មិនពិតមួយចំនួនក្រោមរូបភាពនិង ឈ្មោះលោកផងដែរ ដែលខ្លឹមសារដែលលោកបានសរសេរមានអត្ថន័យដូចខាងក្រោម៖

ញុំបាទ ណុប បាយ៉ារិទ្ធ Nop Bayyareth សូមជំរាបថា៖ ទាំងអស់នេះគឺសុទ្ធសឹងតែជាអាខោននិងផេកក្លែងក្លាយ ក្លែងបន្លំជារូបខ្ញុំបាទទាំងអស់ មិនមែនជាអាខោនឬផេកពិតរបស់ខ្ញុំបាទឡើយ ។ អរគុណម្ចាស់ផេកនិងអាខោនដែលមានទឹកចិត្តស្រលាញ់ចូលចិត្តរូបខ្ញុំបាទ ខ្ញុំពិតជាអរគុណណាស់ តែសូមកុំយកការស្រលាញ់ចូលចិត្តរបស់បងប្អូនមកក្លែងបន្លំដូច្នេះ ខ្ញុំមិនមានចិត្តចង្អៀតចង្អល់ទេ តែខ្ញុំមិនចង់ឃើញបញ្ហារណាមួយដែលកើតឡើងនៅថ្ងៃមុខទៅលើអាខោនឬផេកក្លែងក្លាយដែលមានឈ្មោះខ្ញុំ តែមិនមែនជាខ្ញុំបានបង្ករបញ្ហារណាមួយដែលកើតឡើងជាយថាហេតុមិនអាចដឹងទុកមុន ។ សង្ឃឹមបងប្អូនដែលក្លែងបន្លំជាខ្ញុំនឹងយល់ បើបងប្អូនស្រលាញ់ចូលចិត្តមែនសូមប្រើឈ្មោះថា fans ឬ fans ផេក ហើយបើស្រលាញ់ពិតមិនចាំបាច់បងប្អូនទាល់តែក្លែងបន្លំជាខ្ញុំបាទទេ សូមសម្តែងនៅភាពស្មោះត្រង់ ត្រង់ៗតែម្តងទៅជៀសវាងការភូតកុហក សង្ឃឹមថាយល់

ណុប បាយ៉ារិទ្ធ

យ៉ាងណាមិញ លោក ណុប បាយ៉ារិទ្ធ បានស្នើសុំBlue Verification ពីក្រុមហ៊ុនហ្វេសប៊ុករួចហើយ ប៉ុន្តែដោយសារមួយរយៈនេះ នៅលើពិភពលោកមានរឿងរ៉ាវកើតឡើងច្រើនពេក ទើបខណៈពេលនេះលោកមិនទាន់ទទួលបានការព្រមទទួលសំណើរដែលលោកផ្តល់ជូននេះនោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
https://s9.kh1.co/__image/w=650,h=1410,q=100/b5/b5a93f34d9ab18fabc2557d97f8c00966e926861.jpg
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
គណនីក្លែងក្លាយ
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T