ភ្នំពេញ៖ ក្រោយពីម្តាយរបស់កំពូលតារាចម្រៀង កញ្ញា វី ឌីណែត និង ត្រូវជាភរិយា លោកគ្រូ ហួរ ឡាវី បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កាលពីម្សិលមិញ នៅវេលាម៉ោង ១១៖៤៥ នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ សង្កេតមហាជន ក៏ដូចជាអ្នករាប់អានជាមួយកញ្ញា វី ឌីណែត ក៏ដូចជាលោក ហួរ ឡាវី បានផ្ញើរសារចូលរួមរំលែកផងដែរ។
ដោយឡែក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នរោត្តម មុនីនាថ សីហនុ ព្រះអង្គបានសព្វព្រះរាជហឫទ័យផ្ញើរព្រះរាជសារលិខិតសម្តែងការសោកស្តាយ និង ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ ជូនចំពោះលោកតា ហួរ ឡាវី និង ក្រុមគ្រួសារ និង សាច់ញាតិនៃសព ក្នុងនោះដែរ សម្តេចម៉ែ ក៏បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ៣០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារលោកតា ហួរ ឡាវី ផងដែរ។
សម្តេចម៉ែ ក៏បានមានព្រះបន្ទូលបន្ថែមថា៖
មរណភាពរបស់លោកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូននិង ញាតិមិត្តទាំងឡាយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖




