បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អង្គការណាសា បានធ្វើតេស្តដោយជោគជ័យទៅលើប្រព័ន្ធរ៉ុក្កែត សម្រាប់បេសកកម្មអវកាស ដោយបញ្ចូនមនុស្សទៅឋានព្រះច័ន្ទជាថ្មីក្នុងឆ្នាំ ២០២៤ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អង្គការណាសា បានធ្វើការតេស្តលើម៉ាស៊ីនរ៉ុក្កែត ដែលគេហៅថា Space Launch System (SLS) នៅឯមជ្ឈមណ្ឌលអវកាស Stennis ក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ អំឡុងពេលធ្វើតេស្ដនោះ ម៉ាស៊ីន RS-25 ទាំង ៤គ្រឿងបានរោទ៍រយៈពេល ០៨នាទីតាមការគ្រោងទុក ដោយរុំព័ទ្ធទីតាំងជុំវិញ និងមេឃពោរពេញដោយផ្សែងសក្បុស។ ក្រោយការធ្វើតេស្ដចប់ គេលឺបុគ្គលិករបស់ NASA សម្ដែងការត្រេកអរយ៉ាងខ្លាំង និងមានបណ្ដាក្រុមហ៊ុនអវកាសផ្សេងៗជាច្រើន បានចេញមុខអបអរសាទរដល់ អង្គការណាសា សម្រាប់ការទទួលជោគជ័យនេះ។
យ៉ាងណាមិញ ប្រព័ន្ធរ៉ុក្កែត SLS ដែលផលិតដោយក្រុមហ៊ុន Boeing នឹងត្រូវដឹកយកទៅកាន់មជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ដើម្បីផ្គុំចូលគ្នាជាមួយយានអវកាស Orion ដែលផលិតដោយក្រុមហ៊ុន Lockheed Martin។
គួរជម្រាបថា អង្គការណាសាមានគោលបំណង បញ្ចូនយានអវកាស Orion គ្មានមនុស្សបើកទៅគន្លងរបស់ឋានព្រះច័ន្ទជាមុន នៅខ្ទង់ខែវិច្ឆិការខាងមុខ ខណៈគោលដៅចម្បង គឺបញ្ចូនអវកាសយានិកនៅក្នុងឆ្នាំ ២០២៤៕