ម្តាយ​របស់​​កញ្ញា វី ឌីណែត ទទួល​មរណភាព​មុន​នេះ​បន្តិច​

//s9.kh1.co/07/079ecc18330ac48273b0c58eeebfac6c7944742a.jpg
សង្គម

 ១៩-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ម្តាយតារាចម្រៀងហង្សមាស វី ឌីណែត ទទួលមរណភាពមុននេះបន្តិច

ភ្នំពេញ៖ មុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់កញ្ញា វី ឌីណែត ដែលជាតារាចម្រៀង​ហង្សមាស​បានបង្ហាញ​សារ​បញ្ជាក់​ថា​ម្តាយរបស់នាងបានទទួលមរណភាពហើយ កំឡុងពេលដែលគាត់កំពុងសម្រាកព្យាបាល​ជំងឺកូវីដ១៩​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំណេររបស់កញ្ញា វី ឌីណែត៖

«ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្មណ៍ណាកូន​នឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីង កូននឹងរឹងមាំ សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែសព ខ្ញុំក៏មិនអាចចេញ​ទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន  សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់​សុខគតិភពផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏​សាហាវនេះ វាលឿនពេកហេីយម៉ាក់អេីយ»។

ទៅជាយ៉ាងណា យើងនៅមិនទាន់ទទួលបានព័ត៌មានលម្អិតជុំវិញការស្លាប់របស់ម្តាយកញ្ញា វី ឌីណែត នៅឡើយទេ ថាតើគាត់ស្លាប់ដោយសារជំងឺកូវីដ១៩ ឬក៏មូលហេតុអ្វីផ្សេង៕

កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
វី ឌីណែត
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T