ភ្នំពេញ៖ បន្ទាប់ពីការសហការគ្នាចេញចម្រៀងដ៏ពីរោះ និងមានអត្ថន័យបទ «You Don't Know How to Love» រួចមកពេលនេះកញ្ញា Sophia Kao និងលោក Vanda ពេលនេះបានសហការគ្នាជាថ្មីជាមួយនឹងចំណងដៃថ្មីជាមួយនឹងបទចម្រៀងថ្មីរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរកញ្ញា Sophia Kao គឺជាតារាចម្រៀងដ៏មានទេពកោសល្យ សមត្ថភាព និងជាតារាចម្រៀងចំណូលថ្មីបំផុតរបស់ផលិតកម្ម Original Song របស់ខ្មែរដែលមានស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើនគឺផលិតកម្ម Baramey Production ដែលជាទ្រនំរបស់តារាចម្រៀងល្បីៗដូចជា វណ្ណដា, ក្មេងខ្មែរ, Mr Oun (អូន), DJ Rithy, Polarix, Songha និង កញ្ញា Laura Mam ដែលជា CEO ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានជើងចូលទៅក្នុង Baramey Production កញ្ញា Sophia Kao ក៏ធ្លាប់មានស្នាដៃបទចម្រៀងពីរោះៗដែលភាគច្រើនជាភាសារអង់គ្លេស ដែលអន្ទងចិត្តយុវជនឱ្យស្តាប់ផងដែរ ដូចជាបទ «Hell», បទ «I Wonder» និងបទ « For You» ដែលជាចម្រៀងសម្រាប់ Film ខ្នាតខ្លី Before The Rain ផងដែរ។
ជាមួយគ្នានេះដែរ កញ្ញាក៏ធ្លាប់មានវត្តមានច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងល្បីៗនៅកម្ពុជាដូចជា លោក Tena ក្នុងបទ «អង្វរ» ជាមួយលោក ពន្លឺ មកពីក្រុមក្មេងខ្មែរ ក្នុងបទ «Bound To You» ជាមួយនឹងលោក YT ក្នុងបទ «Baby សុំទោស» និងថ្មីៗនេះជាមួយលោក Van Chesda ក្នុងបទ «សម្ដីមនុស្សក្បត់ » ដែលសុទ្ធសឹងតែជាបទពីរោះៗ។
យ៉ាងណាមិញ បន្ទាប់ពី ១ ខែជាងកន្លងផុតទៅពីការសហការគ្នាចេញបទចម្រៀងដ៏ពីរោះជាលើកដំបូងរបស់កញ្ញា Sophia Kao និង លោក Vanda ពេលនេះអ្នកទាំងពីបានត្រឡប់មកជាថ្មីជាមួយការសហការគ្នាជាមួយនឹងបទថ្មីដែលមានចំណងជើងថា «Time» ដែលកំណត់ថានឹងបញ្ចេញឱ្យប្រិយមិត្តស្តាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ ជាមួយនឹងការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាមួយនឹងរូបភាព និងខ្លឹមសារដ៏គួរឱ្យចាប់អារម្មណ៍របស់តារាចម្រៀងវ័យក្មេងផងដែរ៕
តោះជាមួយនឹងការទន្ទឹងរង់ចាំសន្ដាប់បទចម្រៀង «Time» របស់កញ្ញា Sophia Kao ជាមួយលោក Vanda ដែលគ្រោងបញ្ចេញនៅថ្ងៃទី១៩ នេះ មកទស្សនាបទផ្សេងៗរបស់កញ្ញាដូចខាងក្រោម៖