ភ្នំពេញ: បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត ដែលជាអ្នកនិយមតាមដាន និងគាំទ្រដល់វិស័យប្រកួតបវរកញ្ញា បានជ្រាប និងដឹងហើយថា នាពេលខាងមុខ កញ្ញា រ៉េត សារីតា និងត្រូវតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតនៅឯសហរដ្ឋអាមេរិក ក្នុងកម្មវិធី Miss Universe ២០២១ ដែលជាកម្មវិធីប្រលងប្រជែងសម្រស់ និងសមត្ថភាព ដ៏ធំលំដាប់លេខ១ទូទាំងពិភពលោក និងមានបេក្ខនារីសឹងតែគ្រប់បណ្តាប្រទេសចូលរួមផងនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលថ្មីៗនេះ យើងបានសង្កេតឃើញថា ក្នុងនាមកញ្ញាជាបេក្ខនារីតំណាងកម្ពុជា កញ្ញាបានបង្ហាញពីសមត្ថភាពទាំងផ្នែកចំណេះដឹង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរពីធម្មជាតិ រហូតធ្វើឲ្យហ្វេនៗជាច្រើនកោតសរសើរ និងដាក់ក្តីសង្ឃឹមលើរូបនាងយ៉ាងខ្លាំង។
ប៉ុន្តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែមានទំនុកចិត្តខ្ពស់ និងផ្តល់ក្តីសង្ឃឹមទៅលើរូបកញ្ញា សារីតាទាំងស្រុងនោះ គឺថាកាលពីពេលកន្លងទៅនេះ វីដេអូរបស់កញ្ញា ដែលហាត់សមដើរម៉ូតមួយឃ្លីប បានបង្ហាញរាងដ៏ស្រស់ស្អាត និងការដើរប្រកបដោយទំនុកចិត្ត ព្រមទាំងស្នាមញញឹមសមជានារីខ្មែរ គួបផ្សំនិងសម្បុររាងស្រអែម ចង្កេះរាងអង្រ្កងផងទៅទៀតនោះ បានធ្វើឲ្យអ្នកគាំទ្ររឹតតែស្ងើចសរសើរ និងមានភាពជឿជាក់កាន់តែខ្លាំងទៅលើនាង ហើយនិងសង្ឃឹមថា កញ្ញានិងអាចឈានចូលដល់វគ្គសំណួរ ចម្លើយ ដែលជាវគ្គកាត់សេចក្តីចុងក្រោយបាន។
គួររំលឹកផងដែរថា ការប្រកួត បវរកញ្ញាចក្រវាល Miss Universe ប្រចាំឆ្នាំ២០២០-២០២១ និងគ្រោងប្រព្រឹត្តទៅ នៅឯHost city , Hollywood រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕
ចង់ដឹងថាតើកញ្ញា រ៉េត សារីតា ដើរម៉ូតស្អាតកម្រិតណានោះ សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ៖