ភ្នំពេញ៖ តារាសម្ដែងស្រី ក៏ដូចជាពិធីការនី អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ដែលកំពុងទទួលបានសម្លេងប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើវិស័យសិល្បៈ ក៏ដូចជាតាមបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ។ លើសពីនេះ អាចនិយាយបានថាតារាស្រីរូបនេះមានរូបសម្រស់ស្រស់ស្អាត និងស្ទាយ៍តុបតែងខ្លួនប្លែកៗជានិច្ច មិនតែប៉ុណ្ណោះក៏ជាតារាស្រីដែលមានសំណាងមួយរូប ព្រោះថានាងមានស្វាមីចេះស្រលាញ់ យល់ចិត្តមើលថែថ្នាក់ថ្នមនាងដូចព្រះនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានសបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញសម្រស់របស់មាំមីហាយសូមួយរូបនេះ ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការស្លៀកបង្ហាញឈុត ប៊ីគីនី ពណ៌លឿងខ្ចី បង្ហាញសាច់ដើមទ្រូង នៅក្នុងអាងហែលទឹក រំលេចជាមួយនឹងរាងដ៏តូចច្រលឹង ដៃជើងដ៏ស្រលូន សាច់សរខ្ចី មើលទៅពិតជាប្លែកភ្នែក និងស៊ិច ស៊ី កប់តែម្ដងឃើញហើយសឹងតែលង់គ្រប់ៗគ្នា។
ចំណែកឯហ្វេនៗវិញ លាន់មាត់សរសើគ្រប់គ្នាពីរូបរាង ស្ទាយ៍តុបតែងខ្លួន និងសម្រស់ របស់នាង បើទោះបីជាមានគ្រួសារ និងកូនមួយហើយក្ដីក៏នៅតែរក្សាភាពស្រស់ស្អាត មិនចាញ់ក្រមុំៗឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖