រាជធានីភ្នំពេញ ៖ ក្រោយរកឃើញ ករណីឆ្លងដំបូងលើ ពិធីការិនីខ្មែរល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល ភ្លាមនោះ ក្នុងនាមជា មិត្តរួមអាជីព បើទោះបីខ្លួនមិនបានពាក់ព័ន្ធនឹងពិធីការិនីរូបនេះ ក៏ពិតមែន តែ ពិធីករ ជា វិបុល បានសម្រេចចិត្តធ្វើចត្តាឡីស័ក ដោយនៅក្នុងផ្ទះ មិនទៅទីណាទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះបើតាមការឲ្យដឹងពីរូបលោកនោះ ថ្ងៃនេះជាថ្ងៃទី ៩ហើយ នៅសល់តែ ៥ថ្ងៃទៀតតែប៉ុណ្ណោះ ពិធិកររូបនេះ នឹងផុតការធ្វើចត្តាឡីស័កហើយ។ ទន្ទឹមនឹងនេះ រូបលោកក៏បានឆ្លៀតពេលនេះ បង្ហោះសារមួយ ដែលពោពេញដោយអត្ថន័យថា ៖
ព្រឹក ថ្ងៃ យប់ ព្រឹក ថ្ងៃ យប់ អស់រយៈពេល៩ថ្ងៃហើយ នៅសល់៥ថ្ងៃទៀត ទើបគ្រប់១៤ថ្ងៃ ហើយទៅធ្វើតេស្តលើកទី២ សួរថាអផ្សុក ធុញទ្រាន់ទេ? គឺពិតណាស់មាន តែនៅក្នុងពេលដែលលំបាកមួយនេះ បើយើងគិតក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំគ្មានស្គាល់យប់ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូវីត១៩ ពិតជាលំបាកជាងយើងរាន់មុឺនដង។ ចឹងយើងទាំងអស់ត្រូវរួមដៃគ្នា អនុវត្តន៏ឲ្យបានតាមការនែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយកឈ្នះលើជំងឺឆ្លងដ៏សាហាវមួយនេះ ដើម្បីសេខក្តីរបស់យើងទាំងអស់ ដើម្បីអ្វីៗនឹងល្អប្រសើរដូចពីមុន។ យើងមិនត្រូវធ្វើជាភ្នាក់ងារចម្លងរោគដ៏សាហាវនេះឡើយ ៣កុំ ៣ការពារ។ ជូនពរក្រុមគ្រូពេទ្យជួរមុខទាំងអស់មានសុខភាពល្អ ព្រមទាំងមាតុភូមិយើង ឆ្លងផុតពីស្ថានការណ៏ដ៏លំបាកមួយនេះក្នុងពេលឆាប់ៗនេះផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖





