អាចម៍ផ្កាយដ៏​ធំមហិមាមួយ នឹងហោះបោះពួយ​មកកៀកផែនដី ក្នុងខែនេះ

//s9.kh1.co/31/3173f945761aabdced93003e77e65ff5b20be84c.jpg
សង្គម

 ១៥-មីនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

អង្គការណាសា បានចាំឃ្លាំមើលអាចម៍ផ្កាយយក្សនេះជាយូរមកហើយ ហើយនៅក្នុងខែនេះ វានឹងហោះឆ្លងកាត់ភពផែនដី

បរទេស៖ អង្គការណាសា បានចាំឃ្លាំមើលអាចម៍ផ្កាយយក្សនេះជាយូរមកហើយ ហើយនៅក្នុងខែនេះ វានឹងហោះឆ្លងកាត់ភពផែនដីយើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចម៍ផ្កាយយក្ស​មានឈ្មោះថា 2001 FO32 ត្រូវបានរកឃើញដោយអ្នកតារាវិទូកាលពី ២០ឆ្នាំមុន ​​ដោយវាមានប្រវែងជាង ៩០០ម៉ែត្រ វែងជាង Burj Khalifa ដែលជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក មានកម្ពស់ត្រឹមតែជាង ៨០០ម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ អង្គការណាសាបានគូសបញ្ជាក់ថា លោកអ្នកមិនចាំបាច់មានការភ័យស្លន់ស្លោនោះទេ ព្រោះវានឹងហោះកាត់ភពផែនដី នៅចម្ងាយប្រហែលជាង ២លានគីឡូម៉ែត្រ ដែលឆ្ងាយជាងចម្ងាយពីភពផែនដី ​ទៅព្រះច័ន្ទដល់ទៅ ៥.២៥ដង​ឯណោះ។ ប៉ុន្ដែ បើយោងតាមច្បាប់លំហវិញ ចម្ងាយអាចម៍ផ្កាយយក្សខាងលើ គឺត្រូវបានគេចាត់ទុក​ថាវា​​​នៅ​កៀកនឹងភពផែនដីហើយ ព្រោះរាល់វត្ថុក្នុងទីអវកាសណា ដែលហោះមកជិតផែនដីក្នុងរយៈចម្ងាយជាង ៧លានគីឡូម៉ែត្រ នឹងត្រូវចាត់ទុកជាបាតុភូតគ្រោះថ្នាក់ក្នុងលំហអវកាសទាំងអស់។

គួរជម្រាបថា អ្នកវិទ្យាស្រាស្តបានរំពឹងទុកថា អាចម៍ផ្កាយ 2001 FO32 នឹងហោះកាត់ភពផែនដី នៅថ្ងៃអាទិត្យ ទី២១ ខែមីនានេះ ប៉ុន្ដែជាគួរឱ្យស្តាយមានតែមនុស្សមួយចំនួនរស់នៅអឌ្ឍគោលខាងត្បូងប៉ុណ្ណោះ ដែលអាចប្រើកែវយឺតទស្សនាវាបាន​៕

  អាចម៍ផ្កាយ ២០០១ F០៣២
  អាចម៍ផ្កាយ ២០០១ F០៣២
  អាចម៍ផ្កាយ ២០០១ F០៣២
  អាចម៍ផ្កាយ ២០០១ F០៣២
គន្លងពណ៌ស ដែលអាចម៍ផ្កាយ ២០០១ F០៣២ អាចហោះកាត់
គន្លងពណ៌ស ដែលអាចម៍ផ្កាយ ២០០១ F០៣២ អាចហោះកាត់
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែងមួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់យោធភូមិភាគ២ថៃ

 ២២-មិថុនា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T