កម្សាន្ត៖ ដូចហ្វេនៗ អ្នកគាំទ្រ ដែលនិយមតាមដានវិស័យសិល្បៈកូរ៉េខាងត្បូង បានជ្រាបហើយថា ចម្រៀង K-Pop របស់កូរ៉េ ទទួលនូវការគាំទ្រពេញចិត្ត ពីសំណាក់អ្នកគាំទ្រ នៅជុំវិញពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ចម្រៀងកូរ៉េភាគច្រើនត្រូវបានសង្កេតឃើញថា មានការបកស្រាយជា ១ ភាសា ឬ២ ភាសា នោះទេ ប៉ុន្តែ មានចម្រៀងប្រាំបទនេះ គឺត្រូវបកស្រាយដោយតារាចម្រៀងកូរ៉េ ទៅជា៣ ភាសាឯណោះ។
ខាងក្រោមនេះ ចម្រៀងដែលត្រូវបានច្រៀងជាបីភាសា គឺ ភាសាកូរ៉េ អង់គ្លេស ជប៉ុន និង ភាសាចិន។
១. បទ Congratulation
បទនេះ ត្រូវបានបកស្រាយដោយ តារាចម្រៀងកូរ៉េ DAY6 ដោយមានបីបទ ដែលមាន Version ភាសាកូរ៉េ អង់គ្លេស និង ចិន។
២. បទ Up & Down
បទ Up&Down នេះ បកស្រាយដោយក្រុមតារាចម្រៀង EXID ដែលក្នុងបទនេះ មានការច្រៀងជាបីភាសា កូរ៉េ ចិន និង ជប៉ុន។
៣. បទ Lightsaber
ចំពោះ បទ Lightsaber នេះ ត្រូវបានបកស្រាយដោយ EXO ដោយមាន Version បីភាសា រួមមាន ភាសាកូ៉រេ ចិន និង ភាសាជប៉ុន។
៤.បទ Nobody
បទ Nobody នេះ បកស្រាយដោយក្រុម Wonder Girls ដែលក្នុងនោះ មាន Version បីភាសា កូរ៉េ អង់គ្លេស និង ជប៉ុន។
៥. បទ Just Right
រីបទចុងក្រោយនេះ បទ Just Right ត្រូវបានបកស្រាយដោយ ក្រុមតារាចម្រៀងប្រុស GOT7 ដែលមានបីភាសា គឺ កូរ៉េ ជប៉ុន និង ភាសាចិន៕