ចិន៖ លោក ដូណាល់ ត្រាំ បានប្រែក្លាយទៅជារូបសំណាកព្រះពុទ្ធកម្ពស់ ១៦សង់ទីម៉ែត្រ និងត្រូវបានដល់លក់នៅលើវេបសាយចិន Taobao ក្នុងតម្លៃ ៩៩៩យ័ន ឬស្មើប្រមាណ ១៥៣ដុល្លារអាមេរិក ខណៈរូបសំណាកខ្នាតធំកម្ពស់ ៤៦សង់ទីម៉ែត្រ ដាក់លក់ក្នុងតម្លៃ ៣,៩៩៩យ័ន ឬស្មើប្រមាណ ៦១៤ដុល្លារអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបសំណាក ដែលមានមុខមាត់ដូចអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានដាក់លក់ដោយអមជាមួយពាក្យស្លោកថា « Make your company great again! ឬ ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកអស្ចារ្យម្ដងទៀត!» ដែលស្រដៀងទៅនឹងពាក្យស្លោកដែលលោក ត្រាំ ឧស្សហ៍ប្រើគឺ «Make america great again!ឬ ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត!»។
ការសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍អំពីផលិតផលនេះជាលើកដំបូង ហើយអ្នកលក់មួយរូបនៅឯទីក្រុង Xiamen ខេត្ដ Fujian បានឲ្យដឹងដែរថា រូបសំណាកជាច្រើនក្នុងចំណោមរូបសំណាកទាំង ១០០ ដែលបានផលិត មកទល់ពេលនេះលក់ដាច់អស់ហើយ៕
សូមទស្សនារូបភាពខាងក្រោម៖