ភ្នំពេញ៖ កាលពេលថ្មីៗនេះ គេសង្កេតឃើញតារាចម្រៀង ក៏ដូចជាពិធីករការិនី និងក្រុមការងារនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស បានចេញមុខបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួនដល់អ្នកគាំទ្រ ក្រោយពីមិត្តរួមអាជីពពិធីការិនី កែវ ចាន់និមល និងគ្រួសារតេស្តឃើញវិជ្ជមានកូវីដ-១៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទិននឹងរឿងនេះផងដែរក្នុងនាមជាដៃគូរួមអាជីពពិធីករ លោក ជា វិបុល លោកក៏បានចេញមុខបញ្ជាក់ផងដែរអំពីស្ថានភាពរបស់ខ្លួនសុខភាពរបស់ខ្លួន ក៏ដូចជា ភរិយាអ្នកនាង គង់ សុជាតិ ជូនដល់អ្នកគាំទ្រដែលតែងតែសួរនាំពីសុខទុក្ខរបស់លោកជាមួយក្រុមគ្រួសារ។
យ៉ាងណាមិញ ក្នុងគណនីយបណ្តាញសង្គមផ្លូវការរបស់លោក ជា វិបុល លោកបានបង្ហោះសារខ្លួនមួយជូនអ្នកគាំទ្រយ៉ាងដូច្នេះថា៖ «សួស្តីបងប្អូនទាំងអស់គ្នាអរគុណបងប្អូនដែលបារម្ភ និងសួរសុខទុក្ខ សម្រាប់ខ្ញុំ និងគ្រួសារសុខសប្បាយធម្មតាទេ»។
គួរឲ្យដឹងផងដែរថា មកទល់ពេលនេះមានតារាចម្រៀង និងក្រុមការងារក្នុងផលិតកម្មហង្សមាសចំនួន ៥នាក់ហើយដែលបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ដែលក្នុងនោះមាន អ្នកដឹងនាំសម្តែងលោក ទីតូ , អ្នកនាង កែវ ចាន់និមល , លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត , អ្នកនាង សុគន្ធ និសា ដែលពួកគេពេលនេះកំពុងតែសម្រាកព្យាបាល៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖






