សុខ ស្រីនាង បានធ្វើតេស្តកូវីដ១៩ រួចហើយដោយទទួលបានលទ្ធផល...

//s9.kh1.co/49/49a15c1029a778eb9b926387fd13c15f99505202.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តេស្តកូវីដ១៩ របស់តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា សុខ ស្រីនាង បានចេញមកហើយកាលពីពេលថ្មីៗ ដោយកញ្ញាបានទទួល...។

ភ្នំពេញ៖ ក្រោយមានផ្ទុះការឆ្លងកូវីដ១៩ ក្នុងចំណោមសិល្បករសិល្បការិនីនៅក្នុងផលិតកម្មរស្មីហង្សមាស រួចមកសង្កេតឃើញមានតារាប៉ុន្មានដែលមានផ្ទុកនូវវីរុសនេះដូចជា ណុប បាយ៉ារិទ្ធ សុគន្ធ និសា វី ឌីណែត ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទោះបីជាអត្រាការឆ្លងមានច្រើនពិតមែន ប៉ុន្តែនៅមានតារាមួយចំនួនធំផ្សេងៗទៀត ដែលបានធ្វើតេស្តអវិជ្ជមានលើកទី១ ប៉ុន្តែត្រូវទាមទារការសើបអង្កេតបន្ថែមទៀត រហូតដល់ការធ្វើតេស្តម្តងទៀតផងដែរ។

ជាក់ស្តែងតារាចម្រៀង សុខ ស្រីនាង បានធ្វើរកវីរុសកូវីដ១៩រួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានជាលើកទី១រួចហើយ ប៉ុន្តែកញ្ញានៅតែបន្តការធ្វើចត្តាឡីស័ករហូតដល់រយៈពេល១៤ថ្ងៃផង ដើម្បីធានាថាខ្លួនគ្មានផ្ទូកវិរុសប្រភេទនេះឡើយ។

យ៉ាងណាមិញ សុខ ស្រីនាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូននិង អ្នកគាំទ្រទាំងអស់ដែលខ្វល់ខ្វាយពីសុខភាពរបស់ខ្លួន ក្រៅពីនេះតារាស្រីរូបនេះក៏ បានសំណូមពរឲ្យប្អូនទាំងអស់គ្នាថែសុខភាពនិង ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង បង្ហោះនៅក្នុងបណ្តាញសង្គម
សុខ ស្រីនាង បង្ហោះនៅក្នុងបណ្តាញសង្គម
សុខ ស្រីនាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T