ភ្នំពេញ៖ មុននេះបន្តិច អ្នកនាង សុគន្ធ នីសា បានបញ្ជាក់ថារូបនាងបានតេសវិជ្ជមានឃើញកូវីដ១៩ ដោយអ្នកនាងបានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា "នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វេីតេស កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា ខ្ញុំបាន positive ហេីយ គឺមានមេរោគនេះហេីយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប អធ្យាស្រ័យផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក គ្រូពេទ្យជំនាញ គឺមាន កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហេីយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ពាន់ឡេីយ"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា យើងនៅមិនទាន់បានដឹងថា តើអ្នកនាង សុគន្ធ និសា នឹងទៅសម្រាកព្យាបាលនៅកន្លែងណា ហើយបានប៉ះពាល់ជាមួយអ្នកណាខ្លះនោះទេ ដូច្នេះយើងរង់ចាំការ Update ព័ត៌មាននៅពេលក្រោយទៀត៕
សូមទស្សនារូបភាពខាងក្រោម៖