អង់គ្លេស៖ អ្នកម្ដាយវ័យជំទង់ម្នាក់ ឈ្មោះ Hannah Constantine អាយុ ១៩ឆ្នាំ មកពីតំបន់ Leigh, Greater Manchester នៃប្រទេសអង់គ្លេស មិនអាចនឹងមិនទិញសត្វចិញ្ចឹមបានទេ បន្ទាប់ពីនាងបានឃើញកូនប្រុសឈ្មោះ Teddy មានអាយុ ១៣ខែ ហាក់ស្រលាញ់តុក្តតាជ្រូក PeppaPig ជាខ្លាំង និងចូលចិត្តរស់នៅក្បែរសត្វណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកូនជ្រូកខ្នាតតូច ឬ ជ្រូកកន្ដឿ ដែលគេហៅថា Peppa មានទំហំតូចល្មម ឬប៉ុនសុនកទំហំមធ្យមប៉ុណ្ណោះ ដែលត្រូវបានអ្នកម្ដាយ Hannah ឃើញនៅលើអ៊ឺនធើណិត ហើយបន្ទាប់មកនាងបានបង្ហោះសារដើម្បីសុំទិញកូនជ្រូកនេះមកចិញ្ចឹម។ តួយ៉ាង ក្រោយចិញ្ចឹមបានជាច្រើនសប្ដាហ៍ នាងឃើញថាវាពិតជាមានភាពស្និទ្ធស្នាលជាមួយនឹង Teddy ជាខ្លាំង។
អ្នកម្ដាយរូបនេះ បានឲ្យដឹងដែរថា កូនប្រុសរបស់នាងគឺជាអ្នកគាំទ្រផ្គាប់មុខមួយរូប របស់ជ្រូក Pepper ដោយគេតែងតែមើលតុក្កតាជ្រូកប្រភេទនេះរៀងរាល់ថ្ងៃ តាំងតែពីមានអាយុ ៨ខែមកម្ល៉េះ។ ប៉ុន្ដែឥឡូវនេះ Teddy បានក្ដីស្រមៃហើយ ដោយបានអង្គុយមើលរួមគ្នាជាមួយនឹងមិត្ដថ្មីរបស់គេតែម្ដង។ តែទន្ទឹមនឹងនេះ នាងក៏បានសារភាពថាវាជាការងារលំបាកមួយ ដែលត្រូវមើលថែកូនផង និងជ្រូកផង ដោយសារតែជ្រូក Peppa តែងតែប្រើច្រមុះរបស់វាឈ្មុលរបស់របរផ្សេងៗក្នុងផ្ទះ ហើយទោះជាយ៉ាងណា នាងក៏កំពុងព្យាយាមបង្ហាត់វាផងដែរ។
គួរឲ្យដឹងដែរថា សត្វជ្រូកខ្នាតតូចនេះ ជាធម្មតាអាចរស់រហូតដល់ ១៨ឆ្នាំ ហើយវាត្រូវបានគេបង្ហាញតាមរយៈគំនូរជីវចលអង់គ្លេស ដែលមាន ៦ភាគ។ ហើយចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ មក វាបានក្លាយជាតុក្តតាដ៏ពេញនិយម សម្រាប់កុមារអង់គ្លេស និងនៅទូទាំងពិភពលោក៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖