អង់គ្លេស៖ កាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍កន្លងទៅនេះ ក្លិបតោខៀវ Chelsea ដឹកនាំដោយលោកគ្រូ Thomas Tuchel បានធ្វើដំណើរទៅតំបន់ Merseyside ដើម្បីជួបជាមួយម្ចាស់ផ្ទះហង្សក្រហម Liverpool ដែលជាជំនួបក្នុងក្របខណ្ឌ Premier League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយចប់ការប្រកួត Liverpool បានចាញ់ក្រុមភ្ញៀវក្នុងដីខ្លួនឯង ក្នុងលទ្ធផល ១ ទល់នឹង ០ ពេលខ្សែបម្រើ Mason Mount ស៊ុតមួយគ្រាប់នៅនាទីទី៤២ ជួយឲ្យ Chelsea បន្តកំណត់ត្រាមិនដែលចាញ់តាំងពីលោកគ្រូ Tuchel មកដឹកនាំមក។
បរាជ័យរបស់ Liverpool ទល់នឹង Chelsea នេះបានធ្វើឲ្យក្រុមធ្លាក់ទៅឈរនៅលេខរៀងទី៧ក្នុងតារាង Premier League ដោយមាន ៤៣ពិន្ទុក្នុងដៃចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ២២ពិន្ទុឯណោះ។
យ៉ាងណាមិញ ក្នុងការប្រកួត ភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp បានបំបែកកំណត់ត្រាអាក្រក់ដែលក្រុមមិនចង់បានចំនួនពីរគឺ នេះជាការប្រកួតទី៥ហើយដែល Liverpool បានចាញ់ជាប់ៗគ្នា នៅក្នុងទឹកដី Anfield របស់ខ្លួនឯងដែលជាកំណត់ត្រាមួយដ៏អាក្រក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លិប និងទីពីរគឺ Liverpool ក្លាយជាក្លិបគីឡូធ្ងន់នៅអង់គ្លេសដំបូងគេបង្អស់ដែលបន្តប្រកួតចាញ់ដល់ទៅ៥ប្រកួតក្នុងលីគជាប់ៗគ្នាក្នុងដីខ្លួនឯង។
Liverpool កំពុងប្រឈមនឹងវិបត្តិពិបាកនឹងរកកៅអីសម្រាប់លេង Champions League នៅរដូវកាលក្រោយបើសិនក្រុមនៅតែបន្តប្រកួតចាញ់បែបនេះប៉ុន្តែលោកគ្រូ Klopp សង្ឃឹមថាពួកគេនឹងអាចយកឈ្នះ Fulham ក្នុងការប្រកួតនៅ Anfield នៅថ្ងៃអាទិត្យនេះ៕
ប្រភព៖ metro