អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងទាមទារឲ្យក្លិបអ៊ីតាលី Inter Milan សងប្រាក់ដែលនៅជំពាក់ចំនួន ៤៣លានផោន(ស្មើនឹងប្រមាណ ៦០លានដុល្លារ) ដែលជាថ្លៃទិញយកខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែបើក្នុងករណី Inter Milan មិនមានលទ្ធភាពសងទេ នោះ Man UTD ចង់បានខ្សែប្រយុទ្ធ Lautaro Martinez ឬ ខ្សែការពារ Milan Škriniar ជាថ្លៃការប្រាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីឆ្នាំ២០១៩ Inter Milan បានទិញ Lukaku ពីក្លិប Manchester United ក្នុងតម្លៃដល់ទៅ ៧៥លានផោន(ស្មើនឹងប្រមាណ១០៤.៧លានដុល្លារ)ប៉ុន្តែ Inter Milan ឲ្យលុយមិនទាន់គ្រប់ទេដោយនៅជំពាក់ជាង ៤៣លានផោនទៀតឯណោះ។
យោងតាមការព្រមព្រៀងរបស់ភាគីទាំងពីរគឺ Inter ត្រូវបង់ការប្រាក់ឲ្យ Man UTD ចំនួន ៤.៣២លានផោន(ស្មើនឹងប្រមាណ៦លានដុល្លារ)បើសិនជាខកខានមិនបានបង់។
ឥលូវនេះ Man UTD បានដាក់សំណើដ៏គួរឲ្យចាប់អារម្មណ៍មួយថាបើក្នុងករណី Inter Milan គ្មានប្រាក់បង់ នោះក្លិបនឹងសុំយក ខ្សែប្រយុទ្ធ Lautaro Martinez ឬ ខ្សែការពារ Milan Škriniar ជាថ្លៃការប្រាក់នេះ។
Martinez គឺជាកីឡាករសំខាន់ម្នាក់របស់ Inter Milan ដោយនៅរដូវកាលនេះគេរកបាន១៧គ្រាប់ហើយ ខណៈដែល Skriniar បានជួយរារាំងគ្រាប់បាល់មិនឲ្យគូប្រកួតស៊ុតចូលបានដល់ទៅ៨ប្រកួតឯណោះប៉ុន្តែ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា Inter Milan ព្រមបង់ប្រាក់ការឬ ឲ្យកីឡាករម្នាក់ក្នុងចំណោមពីរនាក់នោះទៅកាន់ Man UTD ។
គួរបញ្ជាក់ផងដែរថា ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ ក្លិបជាច្រើននៅតំបន់អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដល់ថ្នាក់ ប្រធានក្លិប Inter Milan បានប្រកាសស្វែងរកដៃគូសហការដែលអាចផ្ដល់ជំនួយដល់ពួកគេ។
នៅសប្តាហ៍នេះ Inter Milan ទើនតែប្រកាសថាក្លិបនឹងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនសំបកកង់ Pirelli បន្ទាប់ពីសហការគ្នាអស់រយៈកាលជាង២៦ឆ្នាំកន្លងមក៕
ប្រភព៖ dailymail