ភ្នំពេញ៖ រដូវកាលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជិតឈានចូលមកដល់ហើយ ហើយបើក្រឡែកទៅមើលបណ្ដាផលិតកម្មធំតូចៗនានាបាននឹងកំពង់ដុតដៃដុតជើងផលិតនូវបទចំរៀងថ្មីៗ ដែលមានស្ទើរតែគ្រប់ចង្វាក់ ដូចជារាំវង់ សារវ៉ាន់ កន្ទ្រឹម ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញកាលពីពេលថ្មីៗនេះផងដែរ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវបទចម្រៀងជាចង្វាក់ប្រជាប្រិយ ដែលប្រិយមិត្តជាច្រើនសរសើរថា ប្លែកពីរោះ ទាំងស្ទីលរបស់តារាចម្រៀង និងការថត មើលទៅប្លែកអារម្មណ៍ ហើយបទនោះដែលមានចំណងជើងថា «គ្រាន់តែរើសប្ដីសោះម៉ែគិតបែកផ្សែង» ដែលបកស្រាយដោយកញ្ញា ប៉ាច គីមមួយ ដោយអត្ថន័យជារួមបានរៀបរាប់ពីការរើសកូនប្រសាររបស់ម្ដាយតួស្រីតែម្ដង៕
ចង់ដឹងថាបទនេះប្លែកយ៉ាងណានោះ តោះទៅទស្សនារូបភាព និងវីដេអូនៅខាងក្រោម៖