លេណដ្ឋានក្រោមដីដ៏ចំណាស់​ ដែលគេកប់ទុកចោលជាច្រើនឆ្នាំ ត្រូវបាន​កែច្នៃ​ជាកន្លែង​លំហែយ៉ាង​ប្រណីត

//s9.kh1.co/0c/0c0e522e441974a9bd9ed13135798103100a4a54.jpg
សង្គម

 ០១-មីនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

លេណដ្ឋានក្រោមដីដ៏ចំណាស់ និងធ្លាប់ជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​មួយ ដែល​សាងសង់ឡើងនៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក នាអំឡុងសម័យសង្រ្គាមត្រជាក់ ពេលនេះត្រូវបានគេប្រែក្លាយឱ្យជាទីកន្លែងសម្រាកកម្សាន្តយ៉ាងស្រស់ស្អាតមួយ

បរទេស៖ លេណដ្ឋានក្រោមដីដ៏ចំណាស់ និងធ្លាប់ជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​មួយ ដែល​សាងសង់ឡើងនៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក នាអំឡុងសម័យសង្រ្គាមត្រជាក់ ពេលនេះត្រូវបានគេប្រែក្លាយឱ្យជាទីកន្លែងសម្រាកកម្សាន្តយ៉ាងស្រស់ស្អាតមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លេណដ្ឋានក្រោមដី ដែលទើបកែច្នៃទៅជាកន្លែងលំហែ
លេណដ្ឋានក្រោមដី ដែលទើបកែច្នៃទៅជាកន្លែងលំហែ

លេណដ្ឋានក្រោមដីជម្រៅជាង ១០ម៉ែត្រ​នេះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ​ ​បិទដំណើរការនៅទសវត្សឆ្នាំ ១៩៨០ ដោយ​ច្រក​ចូលរបស់វាបានត្រូវបំផ្លាញ ហើយលិចលង់ទៅដោយទឹកនិងដី។ ប៉ុន្តែនៅឆ្នាំ ២០១០ ទីតាំងនេះ​ ត្រូវបានគេជីកកកាយឡើងវិញ ហើយកែច្នៃវាឱ្យទៅជាទីកន្លែងលំហែដ៏ទំនើប ដែលភ្ជាប់មកជាមួយផ្ទះបាយ និងបន្ទប់រោងកុនធំ។ បច្ចុប្បន្នលេណដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​ ហើយ​គេអាចប្រើប្រាស់វាជាកន្លែងពិធីជប់លៀងឯកជន ​ឬ​​រៀបចំធ្វើព្រឹត្តិការណ៍​ផ្សេងៗបានដែរ។

ផែនទីនៃលេណដ្ឋានក្រោមដី​ ​ឬជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​
ផែនទីនៃលេណដ្ឋានក្រោមដី​ ​ឬជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​

គួរជម្រាបដែរថា​ ​កាលពីខែមុន លេណដ្ឋាន​ចំណាស់ដែលគេបោះបង់ចោលក្នុងសម័យសង្គ្រាមត្រជាក់មួយផ្សេងទៀត ​ គឺត្រូវបាន​ដាក់លក់នៅលើទីផ្សារ​ក្នុងតម្លៃប្រមាណ ៥ម៉ឺនដុល្លារ។ ហើយបើទោះ​ជាផ្នែកខាងក្រៅ វាមានសភាពចំណាស់​បន្តិចក៏​ពិតមែន ប៉ុន្តែ​វាមានជាប់ទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សម្បូរបែប៕

លេនដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​
លេនដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​
បន្ទប់គេងដែលតុបតែងយ៉ាងស្រស់ស្អាត នៅខាងក្នុងលេណដ្ឋាន
បន្ទប់គេងដែលតុបតែងយ៉ាងស្រស់ស្អាត នៅខាងក្នុងលេណដ្ឋាន
​រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន​បិទដំណើរការលេណដ្ឋាននេះនៅទសវត្សឆ្នាំ ១៩៨០
​រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន​បិទដំណើរការលេណដ្ឋាននេះនៅទសវត្សឆ្នាំ ១៩៨០
បន្ទប់គេង
បន្ទប់គេង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/75/756e2b027e5c1caf0da53fe9759c3bbd2b2cf258.jpeg

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង

 ១២-មិថុនា-២០២៥ 
 ១២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T