ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានបង្ហាញពីសកម្មភាពស្វីតៗ ក្នុដំណើរកម្សាន្តជាមួយនឹង ប្តីរបស់ខ្លួន នៅឯសមុទ្រ ដោយពោរពេញដោយក្តីរីករាយសប្បាយចិត្តយ៉ាងខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាស្រីរូបនេះ បានបង្ហោះរូបភាពបង្ហាញពី ការដើរលេងលម្ហែអារម្មណ៍នៅសមុទ្រជាមួយនឹង ស្វាមីយ៉ាងផ្អែមល្ហែមនិង មានសេចក្តីសុខ តែម្តងហើយ ដោយអ្នកនាងបានស្លៀករ៉ូបពណ៍រាងខៀវចំណែក ខាងប្តីវិញគឺអាវសនិង ខោខ្លី ដោយទឹកមុខអ្នកទាំងពីរគឺបង្ហាញពីអារម្មណ៍ សោមន្សរីករាយជាមួយដំណើរកម្សាន្តលើកនេះយ៉ាងខ្លាំងតែម្តង។
ចំណែកអ្នកគាំទ្រវិញ ក៏សរសើរដល់ប្តីប្រពន្ធទាំងពីរ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមនាពេលកន្លង ទោះបីជារៀបការរាងយូរបន្តិចពិតមែនក៏ដោយចុះ ប៉ុន្តែការយកចិត្តទុកដាក់និង ក្តីស្រលាញ់គឺនៅតែមានដដែល៕
សូមចូលទស្សនារូបភាពខាងក្រោម៖