សហរដ្ឋអាមេរិក៖ កូនសុនកញីមួយក្បាល សម្បុរ.ពពាលខ្មៅលាយស ដែលកើតបានប្រហែលមួយសប្ដាហ៍មកនេះ នៅឯមន្ទីរពេទ្យសត្វមួយក្នុងរដ្ឋ អូក្លាហូម៉ា នៃសហរដ្ឋអាមេរិក ហាក់មានលក្ខណៈចម្លែកពីសត្វសុនកដទៃ ដោយសារវាកើតមកមានអវយវៈច្រើនខុសធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះកូនសុនកនេះ គ្រូពេទ្យសត្វជឿថា វាទំនងជាសុនកពីរក្បាលផ្សេងគ្នា ប៉ុន្ដែវាមិនអាចញែកដាច់ចេញពីគ្នាបាន កាលបង្កកំណើតនៅក្នុងស្បូនមេរបស់វា។ លក្ខណៈបែបនេះ គេហៅថា Monocephalus Dipygus និង Monocephalus Rachipagus Dibrachius Tetrapus ដែលមានន័យថា សុនកមានក្បាល១ ដើមទ្រូង១ ប៉ុន្ដែមានត្រគាត២ បំពុងបង្ហូរនោម២ ប្រព័ន្ធបន្ដពូជ២ កន្ទុយ២ និងជើង៦ ក្នុងចំណោមរូបរាងលក្ខណៈយ៉ាងចម្លែករបស់វាផ្សេងៗទៀត។
តែទោះជាយ៉ាងណាក្ដី ជើងទាំងអស់របស់កូនសុនកនេះ អាចផ្លាស់ទី និងធ្វើចលនាបាន ហើយបច្ចុប្បន្ននេះដែរ វាអាចស៊ីចំណី និងកំពុងលូតលាស់ធំធាត់ជាធម្មតាដូចសុនកដទៃដែរ ថ្វីត្បិតតែវាអាចនឹងត្រូវការការព្យាបាលដោយចលនា និងរទេះរុញជំនួយនៅពេលវាចាស់ទៅ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖