ភ្នំពេញ៖ មនុស្សមួយចំនួនធំពិតជាស្គាល់បងប្អូនតារាល្បីទាំងពីរនេះច្បាស់ណាស់ គឺតារាច្រៀងស្ទាយ៍កូរ៉េទាំងពីនោះគឺ លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ អ្នកទាំងពីគឺជាតារាចម្រៀងនិងសម្ដែងដែលមានភាពល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះពួកគាត់ម្នាក់ៗ ក៏មានរូបស្រស់សង្ហាដូចទៅនឹងតារាកូរ៉េផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើអ្នកទាំងអស់គ្នាជាអ្នកគាំទ្របងប្អូនទាំងពីរពិតជាភ្ញាក់ផ្អើល ដែលឃើញបងប្អូនទាំងពីរច្រៀងជាមួយគ្នាជាមួយការរៀបចំខ្លួន និងមុខមាត់គឺពិតដូចជាកូនភ្លោះខ្លាំងណាស់។
បើយើងក្រឡេកមកគណនីហ្វេសប៊ុក របស់លោក ណុប បាយ៉ារិទ្ធ វិញ លោកបានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក ដែលលោក និងប្អូនប្រុសបានច្រៀងមួយគ្នា អមនឹងពាក្យពេចន៍ថា "យូរៗមានពេលមកច្រៀងជុំគ្នា២នាក់បងប្អូនឱ្យពុកម៉ែបងប្អូនស្តាប់ បងប្អូនបង្កើតមែន តែមុខមិនដូចគ្នាប៉ុន្មានទេ បើដូចគ្នាបេះបិតគឺកូនភ្លោះហើយ អរគុណ nico fans សម្រាប់រូបថត" ទោះលោកបានបង្ហាញថាមុខមិនដូចគ្នា ប៉ុន្តែបើយើងក្រឡេកទៅមើលរូបភាពគឺពិតជាដូចគ្នាខ្លាំងណាស់ ហើយអ្នកគាំទ្រថែមទាំងបង្ហាញថា អ្នកទាំងពីរពិតជាដូចកូនភ្លោះខ្លាំងណាស់៕
បើចង់ដឹងថាអ្នកទាំងពីរមានរូបរាងដូចគ្នាប៉ុណ្ណា សូមទៅទស្សនារូបភាពខាងក្រោម៖