ជប៉ុន៖ ពូជត្រីខយ (Koi) ពណ៌ក្រហមដែលត្រូវបានគេដាក់ឈ្មោះថា ហាណាកូ (Hanako) បានជាប់ឈ្មោះជាត្រីមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ដោយអាចរស់បានរហូតដល់ទៅ ២២៦ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៧៥១ រហូតដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៩៧៧។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រីហាណាកូ នេះត្រូវបានគេចិញ្ចឹមថែរក្សាតៗគ្នាអស់រយៈពេលច្រើនជំនាន់មកហើយ និងចុងក្រោយត្រីនេះបានទៅរស់នៅក្រោមការមើលថែរបស់ វេជ្ជបណ្ឌិត Komei Koshihara។ ត្រីដ៏ចំណាស់បំផុតនេះ មានទម្ងន់ចំនួន ៧ គីឡូក្រាមកន្លះ និងមានប្រវែង ៧០ សង់ទីម៉ែត្រ។ វាត្រូវបានគេវាស់ស្ទង់អាយុតាមរយៈការដកស្រកីយកមកពិនិត្យក្នុងឆ្នាំ ១៩៦៦។ ហើយក្រោយមកទៀត លទ្ធផលក៏បានបញ្ជាក់ថាត្រីខយក្រហម ហាណាកូ នេះគឺពិតជាមានអាយុកាល ២២៦ឆ្នាំពិតមែន។
យោងទៅតាមមន្ទីរពិសោធន៍សត្វត្រីជប៉ុនបានបញ្ជាក់ឱ្យដឹងថា វាគឺជារឿងធម្មតាទេដែលសត្វត្រីអាចមានអាយុលើសពី ១០០ ឆ្នាំនៅជប៉ុននោះ ដោយសារតែកត្តាបរិស្ថានអំណោយផលដែលបានរួមចំណែកធ្វើឱ្យអាយុពួកត្រីនេះអាចរស់នៅបានយ៉ាងយូរអន្លាយបែបនេះ៕



