មាស សុខសោភា និង ដួង វីរៈសិទ្ធ ចាប់ដៃគ្នាច្រៀងពីរបទនេះ ធ្វើឲ្យហ្វេន គិតទុកមុនថា ពួកគេ នឹងអង្រួនពិភពវិស័យសិល្បៈ ខាងមុខនេះ (មានវីដេអូ)

//s9.kh1.co/42/4209997959c1b3f88010856c4664cb34c231b96f.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដឹងតែកប់ហើយ ផលិតកម្មរាមនៅក្នុងខាងមុខនេះ នឹងអាចបង្កព្យុះភ្លៀងដល់ផលិតកម្មផ្សេងៗទៀត ដោយសារតែវត្តមានតារាទាំងពីរដួងនេះ គ្រាន់តែស្តាប់បទដំបូង មាស សុខសោភានិង ដួង វីរៈសិទ្ធ ទាំងពីរបទនេះទៅដឹងហើយ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងជើងចាស់ទាំងពីរដួង មាស​ សុខសោភានិង ដួង វីរៈសិទ្ធ បានចាប់ដៃគ្នា បកស្រាយចម្រៀងមួយបទដែល ជាបទបើកឆាកសម្រាប់កម្មវិធីសម្ពោធ ការមកដល់នៃអាយដលទាំងពីរនៅក្នុងទ្រនំតែមួយ គឺផលិតកម្មរាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អាយដលទាំងពីរនេះ សុទ្ធសឹងតែមានសម្លេងដោយប្រើប្រាស់តុងខ្ពស់ ផ្អែម ដូចគ្នា ដែលធ្វើឲ្យការបកស្រាយបទចម្រៀងពីរបទនេះកាន់ មានភាពសុីចង្វាក់និង អន្លង់អន្លោងខ្លាំងស្ទើរតែធ្វើឲ្យអ្នកទស្សនាលង់ទៅតាមទំនុកភ្លេងនិង អត្ថបទបទចម្រៀងទៅហើយ​។

នេះគ្រាន់ដំណាក់កាលដំបូងប៉ុណ្ណោះ សង្កេតឃើញថា តារាទាំងពីរទាំងតែចាប់គូគ្នា ក្នុងពេលនេះប៉ុណ្ណោះ ប៉ុន្តែទទួលបានសម្លេងគាំទ្រលើសពីការរំពឹងទុក ទៅហើយ ធ្វើឲ្យទស្សនិកជនជាច្រើនគិតថា មាស​ សុខសោភានិង ដួង វីរៈសិទ្ធ ប្រាកដឡើងកូដខ្លាំង អន្រួនពិភពគុនវិស័យសិល្បៈក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខានឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

 មាស​ សុខសោភា
 មាស​ សុខសោភា
ដួង វីរៈសិទ្ធ 
ដួង វីរៈសិទ្ធ 
 មាស​ សុខសោភា
 មាស​ សុខសោភា
ដួង វីរៈសិទ្ធ 
ដួង វីរៈសិទ្ធ 
 មាស​ សុខសោភានិង ដួង វីរៈសិទ្ធ 
មាស​ សុខសោភានិង ដួង វីរៈសិទ្ធ 
មាស​ សុខសោភានិង ដួង វីរៈសិទ្ធ
មាស​ សុខសោភានិង ដួង វីរៈសិទ្ធ
មាស​ សុខសោភានិង ដួង វីរៈសិទ្ធ
មាស​ សុខសោភានិង ដួង វីរៈសិទ្ធ
មាស សុខសោភាដួង វីរៈសិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T