រាជធានីភ្នំពេញ ៖ ក្រោយពេលល្បីរឿង តារាស្រី គង់ ចាន់ស្រីមុំ មើលមួយភ្លែតស្រដៀងនឹង តារាចម្រៀងអាមេរិច Ariana Grande មិនទាន់បាត់ផង ពេលនេះក៏មានរឿងប្រហែលនេះកើតឡើងផងដែរ។ ពិតណាស់ តារាស្រីរូបនេះ ពិតជានិយមចូលចិត្ត ការតុបតែងខ្លួនបែបFashion ប្លែក មិនសូវមានអ្នកដូចប៉ុន្មានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ ប្រសិបបើយើងងាកទៅមើលសម្រស់របស់ តារាស្រីទាំងពីរដួងនេះ ដោយម្នាក់ជា តារាស្រីល្បីឈ្មោះ គង់ ចាន់ស្រីមុំ រីឯម្នាក់ទៀត ជាតារាចម្រៀងល្បីដូចគ្នានោះគឺ ពេជ្រ សូលីកា។
គួរបញ្ជាក់ផងដែរថា តារាស្រីទាំងពីររូបនេះ ពិតជាបានធ្វើឲ្យមហាជនចាប់អារម្មណ៍មិនស្ទើរទេ តាមរយៈការស្លៀករ៉ូបមួយឈុតនេះ។ ទន្ទឹមនឹងនេះ មានអ្នកគាំទ្រជាច្រើនបានតម្រង់ក្រខ្សែភ្នែក ហើយដាក់សំណួរថា ហេតុអ្វីបានជារ៉ូបទាំងពីរនេះស្ទើរតែដូចគ្នាបែបនេះ?
តែយ៉ាងណាក្តី តារាស្រីទាំងពីរដួងនេះ គឺស្រស់ស្អាតខ្លាំងណាស់ ដោយម្នាក់បានស្លៀកឈុតពណ៌រាងក្រម៉ៅ ចំណែកម្នាក់ទៀត ស្លៀកឈុតរាងឆើត។ លើសពីនេះទៅទៀត អ្នកទាំងពីរគឺមានសម្រស់គួរឲ្យទាក់ភ្នែក ម្យ៉ាងម្នាក់៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖