អុញម៉េចអ៊ីចឹង! Antonio Cassano ថា Ronaldo ជាមនុស្សអាត្មានិយមព្រោះ...

//s9.kh1.co/44/4405c8093958f969c96bfb2bf2a8fafcd106c689.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Antonio Cassano ថាRonaldo មិនចេះគិតពីគ្រូបង្វឹកនិងមិត្តរួមក្រុមនោះឡើយ

អ៊ីតាលី៖ លោក Antonio Cassano និយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាមនុស្សអាត្មានិយមណាស់និងមិនព្រមសម្របខ្លួនតាមទម្រង់លេងរបស់ក្រុមនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ក្លិបសេះបង្កង់ Juventus ដែលលើកពាន Serie A កាលពីរដូវកាលមុន កំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Serie A ទើបតែលេងចាញ់ក្រុម Porto ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ នេះឯងដែលធ្វ់ឱ្យផ្ទុះការរិះគន់់លើទម្រង់លេងរបស់ក្រុមក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Andrea Pirlo

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ក្នុងការប្រកួតនេះដែរ Ronaldo បានព្យាយាមតវ៉ាជាមួយលោកអាជ្ញាកណ្ដាលដើម្បីសុំបាល់ប៉េណាល់ទីប៉ុន្តែមិនបានជោគជ័យឡើយ។

 ខ្សែប្រយុទ្ធ Cristiano Ronaldo តវ៉ាអាជ្ញាកណ្ដាល
 ខ្សែប្រយុទ្ធ Cristiano Ronaldo តវ៉ាអាជ្ញាកណ្ដាល

ដោយសារមើលឃើញដូច្នេះទើបលោក Cassano ដែលជាអតីតខ្សែប្រយុទ្ធសសញ្ជាតិអ៊ីតាលី បាននិយាយរិះគន់ថា Ronaldo គិតតែពីខ្លួនឯងនិងចង់ឲ្យមនុស្សជុំវិញខ្លួនផ្គាប់ចិត្តគេទៅវិញ។

ខ្ញុំតែងតែនិយាយថា គេជាកីឡាករមួយដ៏អស្ចារ្យ និងធ្លាប់បានស៊ុតបញ្ចូលទីជាច្រើនគ្រាប់ ប៉ុន្តែគេកំពុងធ្វើឲ្យលោកគ្រូ Andrea Pirlo មានភាពលំបាកដោយសារក្រុមព្យាយាមផ្លាស់ប្ដូរទម្រង់លេងឲ្យស្របតាមគេ។ គេអាចនឹងរកគ្រាប់បាល់បានគ្រប់ការប្រកួតប៉ុន្តែ ពេលនិយាយដល់ក្រុមទាំងមូល គឺគេជាមនុស្សរាងអាត្មានិយមបន្តិច គេមិនខ្វល់ថាមិត្តរួមក្រុមស៊ុតបញ្ចូលទីបានឬអត់នោះ គេខ្វល់តែពីគេខ្លួនឯងប៉ុណ្ណោះ។ គេមិនបានគិតដល់ទម្រង់លេងរបស់ក្រុមទាំងមូលនោះឡើយ។ ខ្ញុំឃើញថា Juventus កំពុងព្យាយាមផ្គាប់ចិត្តគេដោយផ្លាស់ប្ដូរស្ទាយ៍នៃការលេងបាល់ដែលវាធ្វើឲ្យកីឡាករដទៃទៀតក្នុងក្រុមមានភាពលំបាក។

លោក Antonio Cassano
លោក Antonio Cassano
លោក Antonio Cassano

គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន២០គ្រាប់ដោយក្នុងនោះ១៦គ្រាប់រកបានពីការប្រកួតក្នុងក្របខណ្ឌ Serie A ហើយ៤គ្រាប់ទៀតគឺរកបាននៅ UCL ៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo 
  ខ្សែប្រយុទ្ធ Cristiano Ronaldo 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T