ក្តៅៗ ពេលនេះ នាយកុយ​ បានចាក់វ៉ាក់សាំងកូវីដ១៩ ស្របតាមប្រសាសន៍សម្តេចតេជោ

//s9.kh1.co/1a/1a1164bb22b8095d0c3c0b420353b629585dd0b1.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងថ្ងៃនេះមានសិល្បៈករពីររូបហើយដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលនាយ កុយ​ បានក្លាយជាតារាទីពីរបន្ទាប់ពី លោក យុត្ថារ៉ា ឆានី ដែលទើបចាក់ព្រឹកមិញនេះផងដែរ។

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ នាយ កុយ បានទទួលការចាក់វ៉ាក់សាំងការពារពីជំងឺផ្លូវដង្ហើមកូវីដ១៩រួចហើយ ដែលធ្វើឲ្យលោកបានក្លាយជាសិល្បករទី២ បន្ទាប់ពី លោក យុត្ថារ៉ា ឆានី ដែលទើបតែទទួលបានការចាក់វ៉ាក់សាំងកាលពីព្រឹកមិញនេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយយោងតាមគណនីហ្វេសប៊ុករបស់ តារាប្រុសរូបនេះ បានបង្ហោះពីសកម្មភាពខ្លួនទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ដោយលោកបានសរសេរបន្ថែមថា៖

ថ្ងៃនេះផុសរូបមួយសិនតាមអនុសាសន៍របស់សម្ដេចតេជោលោកបានប្រកាសឲ្យខ្ញុំចាក់វ៉ាក់សាំងមុនគេចាក់នៅជាការដ្ឋានអង្គរក្សសម្ដេចតេជោរួចជាស្រេច ហើយអរគុណសន្តិភាព។

នាយ កុយ

ក្រោយពីលោកបានបង្ហោះរូបភាពនេះរួចមក ឃើញថាមានអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមត្រេកអរដល់លោកផងដែរ ដែលបានទទួលបានការពារខ្លួនចាកឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

នាយ កុយ
នាយ កុយ
នាយ កុយ
នាយ កុយ
នាយ កុយ ពេលទទួលការចាក់វ៉ាក់សាំង កូវីដ១៩
នាយ កុយ ពេលទទួលការចាក់វ៉ាក់សាំង កូវីដ១៩
វ៉ាក់សាំង កូវីដ១៩
វ៉ាក់សាំង កូវីដ១៩
នាយកុយ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T