ហួសចិត្ត ! ពលករ៥នាក់ លួចបន្លំលាក់ខ្លួន តាមរថយន្តដឹកស្វាយ ខណ:ស្រុកទេស កំពុងរកឃើញវីរុសប្រភេទថ្មី

//s9.kh1.co/f7/f705e9da2677626c92e110a5dcf17690a183f597.png
សង្គម

 ១៦-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចប់ ខណ:ប្រទេសចេញ សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី ពលករខ្មែរប៉ុន្មានរូបនេះ ឆ្លៀតលួចលាក់ឆ្លងដែនតាមរថយន្តដឹកស្វាយមកទៀត

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះនៅច្រកព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង បានឆែករកឃើញ ករណីដែលពលករខ្មែរចំនួន៤ នាក់ និងស្រ្តីជនជាតិវៀតណាម ចំនួនម្នាក់ បានលួចលាក់ខ្លួនតាមរយ:ដឹកស្វាយ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តែគាប់ជួន ជាមួយនិងការដាក់ចេញនូវអនុក្រឹត្យស្តីពី ការរឹតបណ្តឹងតាមព្រំដែនទៀតនោះ សមត្ថកិច្ច និងមន្រ្តីជំនាញ បានឆែករកឃើញ និងបញ្ចូនពួកគាត់ទៅកាន់កន្លែងធ្វើចត្តាឡឺស័ក រីឯរថយន្ត និងព្រូនឡានសមត្ថកិច្ច បានបញ្ចូនទៅកាន់អធិការដ្ឋានស្រុកកំរៀង ដើម្បីចាត់ការណ៍តាមនីតិវិធីច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលករ បន្លំលាក់ខ្លួនតាមរថយន្តដឹកស្វាយ
ពលករ បន្លំលាក់ខ្លួនតាមរថយន្តដឹកស្វាយ
ពលករ បន្លំលាក់ខ្លួនតាមរថយន្តដឹកស្វាយ
ពលករ បន្លំលាក់ខ្លួនតាមរថយន្តដឹកស្វាយ
ពលករ បន្លំលាក់ខ្លួនតាមរថយន្តដឹកស្វាយ
ពលករ បន្លំលាក់ខ្លួនតាមរថយន្តដឹកស្វាយ

យ៉ាងណាមិញ គួររំលឹកផងដែរថា កាលពីយប់មិញនេះ យោងតាមគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយទាក់ទងនិង ការរកឃើញនូវប្រភេទវីរុសថ្មី ដែលជាករណីនាំចូលពីបរទេស ដែលនេះជាសញ្ញាដាស់ស្មារតីដល់ពលរដ្ឋខ្មែរ ឲ្យត្រូវតែបង្កើននូវសុវត្ថិភាពសុខភាព កើនឡើងទ្វេដង ដើម្បីជៀសផុតពីហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មី ចូលដល់សហគមន៍ ដែលធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពជាតិ៕

សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
សេចក្តីប្រកាសស្តីពីការរកឃើញ វីរុសថ្មី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T