កម្សាន្ត៖ ប្រិយមិត្ត ពុកម៉ែបងប្អូនប្រាកជជាស្គាល់រួចមកហើយ ជាអតីតតារាសម្តែងផង និង ជាអតីត Freshie boy លេខ១ ផងនោះ ថៃ នរៈពិទូ បានឃ្លាតឆ្ងាញពីវិថីយ៉ាងយូរ ក្រោយពីមានបញ្ហាពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន តែយ៉ាងណា លោក ក៏បានកែខ្លួនរួចមកហើយដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងថ្ងៃនេះផងដែរ យោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់ អតីត Freshie boy លេខ១ លោក ថៃ នរៈពិទូ បានបញ្ចេញសារមួយឡើងស្វីតៗផ្អែមល្ហែម យកតែមែនទែន ដាក់ភរិយាជាទីស្រលាញ់បែបនេះថា ៖
ជាមួយគ្នានោះដែរ គ្រាន់តែបានអានសាររបស់ ថៃ នរៈពិទូ ចប់ពិតជាធ្វើឱ្យអ្នកគាំទ្រក្តុកក្តួលជំនួស ដោយលោកបញ្ជាក់យ៉ាងច្បាស់ថា ភរិយារបស់លោកគឺជាមនុស្សស្រីធម្មតា មិនមានអ្វីអស្ចារ្យដូចគេ តែជាមនុស្សសំខាន់ និង អ្វីដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាននោះ គឺ ភរិយារបស់លោក តែងតែរួមសុខរួមទុក្ខជាមួយលោក មិនថា ក្នុងកាលទេសៈបែបណានោះទេ។
មើលទៅគូស្វាមីភរិយាមួយគូនេះ ពិតជាផ្អែមល្ហែម និង ល្អូកល្អើនជាមួយគ្នា ជាពិសេសនោះ គឺស្វាមីភរិយាមួយគូនេះ គឺជាមនុស្សចេះឱ្យតម្លៃគ្នា និង យល់ចិត្តយល់ថ្លើមគ្នាដូចស្រមោច ហើយនឹងស្ករតែម្តង មិនថាក្នុងគ្រាលំបាក ឬសប្បាយនោះឡើយ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖