គួរឲ្យសរសើសរ! ក្រោយឃើញបុរស ដែលខ្លួនបុកមានបញ្ហា នាយចាបចៀន ចេញមុខនិយាយបែបនេះ

//s9.kh1.co/3c/3ce58239d281c080c4a7a4341ab105e2bcf56a37.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយរថយន្តតារាកំប្លែងជើងចាស់ នាយចាបចៀន បានបើកបុករ៉ឺម៉ក់កាលពីយប់មិញរួច ពេលនេះលោកបានចេញមុខនិយាយបែបនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់មិញនេះ តារាកំប្លែងជើងចាស់ មាឌតូច សម្តីវោហារចាក់ទឹកមិនលិចគឺលោក អ៊ុក សុវណ្ណារិទ្ធ ដែលគេគ្រប់គ្នាស្គាល់ ដែលនិយមហៅ នាយចាបចៀន នោះ បានបើករថយន្តមកបុកពីក្រោយរ៉ឺម៉កដឹងអេតចាយ មួយទំហឹងពីក្រោយ ដែលធ្វើឲ្យរ៉ឺម៉កក្រឡប់ ហើយម្ចាស់ក៏រងរបួសបាក់ដងកាំបិតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើតាមការបញ្ជាក់ពី ម្ចាស់រ៉ឺម៉កនោះបានឲ្យដឹងថា រូបលោកចុះមកហាក់បីដូចជាកំពុងនិយាយទូរស័ព្ទ ស្ថិតក្នុងភាពប្រញាប់មួយ ដែលលោកបានប្រាប់ថា ប្រញាប់ទៅយកភរិយា ហើយក៏មិនបង្អង់យូរ ហុចលុយ ១០០ដុល្លារទៅជនរងគ្រោះ រួចក៏ឡើងឡានជិះទៅបាត់។ ជាមួយគ្នានេះ រូបលោកបានប្រាប់ជនរងគ្រោះថា ប្រសិនបើមានបញ្ហាបន្ថែមទៀតនោះ ត្រូវទាក់ទងទៅលោក។

គួរបញ្ជាក់ថា បន្ទាប់ពីឃើញព័ត៌មានរួចមក រូបលោកបានបង្ហោះសារមួយក្នុងបណ្តាយសង្គមថា ៖

ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះពីក្រោយរឺម៉ក់នៅយប់ថ្ងៃទី ១៣ខែ០២ ២០២១ ប្រហែលម៉ោង៩យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជួនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរសព្ទ័ខ្ញុំ 096 444 5 999. 099 94 94 44. ពីព្រោះខ្ញុំគ្មានលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីអោយឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ។

អ៊ុក សុវណ្ណារិទ្ធ

ជាក់ស្តែង នេះបានសបញ្ជាក់ថា រូបលោកប្រាកដជាមានភាពប្រញាប់មែន តែយ៉ាងណាក្តីលោកពិតជា គួរឲ្យសរសើរដែលមានទំនួលខុសត្រូវខ្ពស់បែបនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជនរងគ្រោះ
ជនរងគ្រោះ
សាក្សី
សាក្សី
រ៉ឺម៉ក
រ៉ឺម៉ក
ជនរងគ្រោះ
ជនរងគ្រោះ
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
រូបភាព
រូបភាព
រូបភាព
រូបភាព
ចាប ចៀន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T